Neymar ​បន្ត​អវត្តមាន​ ខណៈ PSG ចាញ់​នៅផ្ទះ Rennes ២-១

132

បាល់ទាត់៖ ​កីឡាករ​ប្រេ​ស៊ី​ល Neymar​ នៅតែ​បន្ត​អវត្តមាន ​ខណៈ Paris Saint Germain​ បាន​រង​បរាជ័យ​នៅផ្ទះ Stade Rennes ១ ក្នុង​សប្ដាហ៍​ទី​២ ​ក្រប​ខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1​។​ ​មក​ដល់​ពេលនេះ PSG នៅ​មិនទាន់​យល់ព្រម​សំណើ​ណាមួយ​ឡើយ​ពី Real Madrid និង Barcelona ក្នុង​ការ​នាំ​យក​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ត្រលប់​ទៅ​អេ​ស្ប៉ា​ញ​វិញ​។

​​PSG បាន​បើក​ទំព័រ​រដូវ​កាល​ថ្មី Ligue 1 ក្នុង​ការ​ការពារ​តំណែង​ជើងឯក​ដោយ​យកឈ្នះ Nimes ០ តែ​ប្រកួត​សប្ដាហ៍​ទី​២ នេះ​បាន​ត្រឹម​ខក​បំណង​ ទោះបី Edinson Cavani​ ជា​អ្នករក​គ្រាប់​នាំមុខ​មុន​ក៏​ដោយ​នៅ​នាទី​ទី​៣៦​។ ​ក្រុម​ម្ចាស់ផ្ទះ​បាន​វាយបក​តាម​ស្មើដោយ Nbaye Niang​ នៅ​នាទី​ទី​៤៤ មុន​ពេល​ដែល​ចូល​វគ្គ​ទី២ ​នាទី​ទី​៤៨ គ្រាប់​បាល់​ជ័យជំនះ​របស់ Rennes សំរេច​ដោយ Romain Del Castillo​។ ​សូម​បញ្ជាក់​ថា​ នេះ​ជា​ជ័យជំនះ​ទី២ របស់ Rennes ខណៈ​ពួកគេ​មាន ៦​ពិន្ទុ​ពេញ​ស្មើ​ជាមួយ​ក្រុម​លេខ​មួយ Olympique Lyon​Rennes ក៏​ជា​ក្រុម​តែមួយគត់​ដែល​ឈ្នះ PSG ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​ ពោល​គឺ​ជួប​គ្នា ១៩​លើក Rennes ឈ្នះ​បាន ៥​លើក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ