អ្នក​តវ៉ា​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រុង​ហុងកុង​បន្ត​ប្រកាន់​ជំហរ​ដ៏​មុតមាំ ស្រប​ពេល​ភាព​រំជើប​រំជួល

267

ហុង​កុង៖ អ្នក​តវ៉ា​ម្នាក់​ដែល​ហៅ​ខ្លួនឯង​ជា​សមរភូមិ​ជួរមុខ ក្នុង​ទីក្រុង​ហុងកុង​និយាយ​ថា រូបលោក​ពុំ​មាន​ការ​ព្រួយ​បារម្ភ​ទេ​ថា ការ​កើន​ឡើង​ការ​តវ៉ា​បាន​ប៉ះពាល់​ដល់​សុខភាព ​ឬ​ផ្នែក​ហិរញ្ញវត្ថុ​របស់​លោក​។

បាតុករ​ឈ្មោះ វ៉េ​នី ដែល​បាន​និយាយ​ពេល​កំពុង​ពាក់​ម៉ាស់​បិទមុខ​ និង​មិន​បញ្ចេញ​នាមត្រកូល​របស់​គេ ​ដោយ​ភ័យខ្លាច​ថា​មានការ​ចាប់ខ្លួន​នោះបាន​និយាយ​ថា ​កង្វល់​ដ៏​ធំ​របស់​គេ​គឺថា លទ្ធិ​ប្រជាធិបតេយ្យ​រប​ស់​ទីក្រុង​ហុងកុងនឹង​ស្រោច​ស្រង់​លែង​បាន​។​ បន្ទាប់ពី​រយៈពេល​ ២​ខែ​លើ​សមរភូមិ​ជួរមុខ​ នៃ​ការ​តវ៉ា​របស់​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ការ​ប្រឈម​ជាមួយ​នគរបាល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ នៃ​ទម្លាប់​ថ្មី​របស់​សាស្ត្រាចារ្យ​ទស្សន​វិជ្ជា​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ។ គេ​បាន​មើល​ឃើញ​ចលនាស្ងប់ស្ងាត់​ដ៏​ធំ ​ប្រឆាំង​នឹង​សំណើ​កែប្រែ​ច្បាប់​ធ្វើ​បត្យាប័ន ដែល​ឈាន​ដល់ការ​បង្ក្រាប​ដោយឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ និង​ការ​បាញ់​កាំភ្លើង​គ្រាប់​ជ័រ​។

ការ​ទាមទារ​នានា​បាន​កើត​មាន​ឡើង​ ចាប់​ពី​ការ​ប្រឆាំង​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ ​ពលរដ្ឋ​ក្រុង​ហុងកុង​នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​កាត់ទោស ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មិន​យុត្តិធម៌​របស់​ចិនដីគោក រហូតដល់​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​។ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ក្រុម​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​។​រាល់​លើក​នៃ​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែកកាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ សម្រាប់​ពួកគេ​រហូតដល់​រដ្ឋាភិបាល​ភ្លេច​គិត​ថា ​វា​ជា​រឿង​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ សុខ​មាន