សម្ព័ន្ធ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ​ចុះ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ចំនួន ​៤៤៣៨​នាក់​​ នៅ​ឃុំ​ឈើ​តុំ

294

ពោធិ៍សាត់​ ៖ សម្ព័ន្ធក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ​​ចំនួន​២៨៨​នាក់ ​​​​នា​ពេលថ្មីៗនេះ ​ បាន​ចុះ​​ពិនិត្យ ​ ​និង​​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៤៣៨​នាក់​ ​ដោយ​ឥតគិតថ្លៃ​ ​នៅ​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ឈើ​តុំ​ ស្ថិតក្នុង​ឃុំ​ឈើ​តុំ ​ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់​។

ក្នុង​កមុ្មវិធីនេះ ​ឯកឧត្ដម​ទេស​រដ្ឋ​​មន្ត្រី លី ធុជ ​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ​និង​ឯកឧត្តម​បណ្ឌិត ហេង សុខ​គង់​ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង(ជា​ប្រធាន​ ស ស យ ក ) ​​មាន​ប្រសាសន៍​ថា ​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ​​និង​ថ្លែង​នូវ​អំណរ​អរគុណ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ នៅ​ស្រុក​ក្រគរ ​​ ក៏ដូចជា ​​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ​​ទាំងមូល ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អាណត្តិ​ទី​៦​នេះ ។

ឯកឧត្តម​ ​​ បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់​ ដែល​មាន​ជំងឺ​ទូទៅ ​មិនបាច់​ព្រួយបារម្ភ​ភ័យខ្លាច​ថា ​អស់​លុយ​កាក់​​នោះ​ទេ​ គឺ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យើង​សុទ្ធ​តែ​មាន​ជំនាញ​ និង​ព្យាបាល​ជូន​បងប្អូន​គ្រប់​គ្នាៗ​ ​មិន​យក​ថ្លៃ​សេវា​ជា​លុយកាក់​អ្វី​ឡើយ​​ ​ព្យាបាល​ជំងឺ​មួយថ្ងៃ​ពេញ ​​​ទាន់​តែ​ព្យាបាល​គ្រប់​អ្នកជំងឺ​អស់ ​ទើប​ក្រុមការងារ​យើង​ត្រឡប់​ទៅវិញ ។

ជាមួយគ្នា​នោះដែរ​ ឯកឧត្ដម​ទេស​រដ្ឋ​​មន្ត្រី លី ធុជ ​ ​ក៏​បាន​កោតសរសើរ​ដល់ សម្ព័ន្ធក្រុម​​គ្រូពេទ្យ​សហព័ន្ធ​យុវជន​កម្ពុជា​​ និង​ថ្លែង​អំណរ​អរគុណ ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ មនុស្សធម៌ ​​ដែល​បាន​ចំណាយ​នូវ​ពេលវេលា​ និង​កម្លាំងកាយ​ ហើយ​មក​ដេក ​បោះ​ជុំរុំ​កណ្ដាល​ព្រៃភ្នំ​ ​រយៈពេល​៣ថ្ងៃ ​ក្នុង​ការ​ចូលរួម​ស្ម័គ្រចិត្ត ​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តពោធិ៍សាត់​ កន្លងមក​ ៕