កិច្ច​ប្រជុំ​គណៈកម្មាធិការកណ្តាល ​គណបក្ស​ប្រជាជនកម្ពុជា

426

ភ្នំពេញ ៖ ​នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គ​មហា​ពញាចក្រី ​ហេង​ សំរិន ប្រធាន​កិត្តិយស​ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ​គណបក្សប្រជាជនកម្ពុជា​ នៅ​មជ្ឈមណ្ឌល​​សន្និបាត​ និងពិព័រណ៍កោះពេជ្រ។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ រួមទាំង​តំណាង​គណបក្ស ​មក​ពីក្រសួងស្ថាប័ន ​និងមូលដ្ឋានមួយចំនួនផងដែរ ​ហើយកិច្ចប្រជុំនេះ នឹងកំណត់​ទិសដៅ​​គណៈកម្មាធិការសម្រាប់រយៈពេល ៦ខែ ​ហើយនឹងត្រួតពិនិត្យវាយតម្លៃលើអ្វីដែល គណបក្ស​បានអនុវត្តរយៈពេល ៦ខែកន្លងមក៕