Jadon Sancho បន្ត​កុងត្រា​នៅ Dortmund កើន​ឡើង​ប្រាក់​ឈ្នួល​ដល់ ១៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​

116

បាល់ទាត់៖ ​កីឡាករ​អង់គ្លេស​របស់​ក្លិប​អាល្លឺម៉ង់ Borussia Dortmund, Jadon Sancho បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ហើយ អម​ជាមួយ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់ ១៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។ ​កីឡាករ​វ័យ ១៩ឆ្នាំ​ដែល​ជា​ចំណាប់អារម្មណ៍​របស់​បិសាច​ក្រហម Manchester United រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ១៣​គ្រាប់​នៅ​រដូវ​កាល​មុន​ដែល Dortmund ជា​ជើងឯក​រង Bundesliga​ ពីក្រោម Bayern Munich​

​​រដូវ​កាល​ថ្មី​សប្ដាហ៍​មុន​នេះ Jadon Sancho ក៏​ស៊ុត​បាន​មួយ​គ្រាប់​ដែរ​ពេល Dortmund បំបាក់ Augsburg ១ កាលពី​ថ្ងៃ​សៅរ៍​។​ ​Jadon Sancho ជា​កីឡាករ​ដែល​ចេញ​ថ្នាល​យុវជន​របស់ Watford មុន​ពេល​ផ្លាស់​ទៅ​យុវជន​ថ្នាល​របស់ Manchester City នៅ​ឆ្នាំ​២០១៥​។ ​ឆ្នាំ​២០១៧ Dortmund បាន​នាំ​យក Sancho ពី Manchester City ក្នុង​តំលៃ ៨​លាន​ផោន ហើយ​តាំងពី​ពេល​នោះ​មក Sancho ក្លាយ​ជា​សមាជិក​សំខាន់​របស់​ក្រុម​ដែល​បង្ហាញខ្លួន​មកដល់ពេលនេះ​បាន ៤៧ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ១៤គ្រាប់​។ ​ក្នុង​វ័យក្មេង​ប៉ុណ្ណោះ Jadon Sancho ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​ កាលពី​ខែ​តុលា ​ឆ្នាំ​២០១៨ ពេល​អង់គ្លេស​ជួប​ក្រូ​អាស៊ី​៕

អត្ថបទ​៖​នាង សុភា​វុ​ធ