Leroy Sane ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្រោយ​មើល​រំលង​នៅ World Cup

119

បាល់ទាត់៖ ​បន្ទាប់ពី​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​អាល្លឺម៉ង់​នៅ World Cup លោក Joachim Loew បាន​បង្ហាញ​កីឡាករ មុន​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ពេល​ខាង​មុខ ដោយមាន​កោះហៅ​កីឡាករ​របស់ Manchester City, Leroy Sane ដែល​ត្រូវ​បាន​មើល​រំលង​នៅ World Cup​។

​​Leroy Sane មិន​មែន​ជា​សមាជិក​ដែល​អាល្លឺម៉ង់​បរាជ័យ​នៅ World Cup នោះ​ទេ ខណៈ​គ្រូ​បង្វឹក​អាល្លឺម៉ង់​លោក Joachim Loew បាន​ទទួល​ស្គាល់​កំហុស​ជា​ច្រើន ​ដែល​នាំ​ក្រុម​បរាជ័យ​បែបនេះ​។ ​​អាល្លឺម៉ង់​ធ្លាក់​ជុំ​ដំបូង​នៅ World Cup ក្នុង​រយៈពេល 80ឆ្នាំ លោក Joachim Loew បាន​ទទួល​ស្គាល់​កំហុស​ដូចជា លោក​មិន​គួរ​អោយ​ក្រុម​លេង​គ្រប់គ្រង​បាល់​ច្រើន ជាជាង​យុទ្ធសាស្ត្រ​វាយបក​ដែល​ធ្លាប់​ជោគជ័យ ហើយ​កំហុស​មួយ​ទៀត​គឺ​លោក​មិន​អាច​សម្រួល​ទឹកចិត្ត​ កីឡាករ​ក្នុង​ក្រុម​បាន​ក្រោយ​បរាជ័យ​ប្រកួត​ដំបូង​។ ​រំលឹក​ថា ​អាល្លឺម៉ង់​បាន​ធ្លាក់​ពី World Cup ត្រឹម​វគ្គ​វិល​ជុំ​ដោយ​ ៣​ប្រកួត​ក្នុង​ពូ​ល​ចាញ់​២ ឈ្នះ​តែ ១​ប្រកួត​រួមមាន​ចាញ់​ម៉ិ​ក​ស៊ិ​ក ឈ្នះ​ស៊ុយអែត និង​ចាញ់​កូរ៉េខាងត្បូង​។

​ដោយឡែក​ដើមខែ​ក្រោយនេះ​ថ្ងៃ​ទី​6 អាល្លឺម៉ង់​នឹង​ត្រូវ​ជួប​ជាមួយ​ ក្រុម​ជើងឯក​ពិភពលោក​បារាំង​ ដែល​ជា​ប្រកួត​ដំបូង​នៃ UEFA National League មុន​ពេល​ជួប​ជាមួយ​ក្រុម​មក​ពី​ឡា​ទីន​ប៉េរូ​នៅ​ថ្ងៃ​ទី​9 ខែ​ដដែល​លក្ខណៈ​មិត្តភាព​អន្តរជាតិ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ