RhiannanIffland​ និង Gary Hunt គ្រង​ជើង​ឯក​លោត​ទឹក​ពិភព​លោក Red Bull Cliff Diving

167
កីឡាការិនី Rhiannan Iffland និងកីឡាករ Gary Hunt

លោតទឹក៖ ​កីឡា​ការិនី​លោតទឹក​អូស្ត្រាលី RhiannanIffland បាន​សំរេច​ក្នុង​ការ​ការពារ​តំណែង​ជើងឯក​ពិភព​លោត​កីឡា​លោតទឹក Red Bull Cliff Diving World Serie​ បន្ទាប់ពី​ឈ្នះ​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នៅ​ប្រទេស​បូ​ស្នៀ​រ​។

​​ការប្រកួត​នៅ​ទឹកដី​បូ​ស្នៀ​រ អត្ត​ព​លិ​ក​លោតទឹក​ទាំងអស់​ត្រូវ​លោត​ពី​ស្ពាន​ប្រវត្តិសាស្ត្រ Mostar​កីឡា​ការិនី​វ័យ ២៧​ឆ្នាំ RhiannanIffland​ ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​លោត​ចុងក្រោយ​ទៅ​ក្នុង​ទន្លេ Nereta ​ដើម្បី​ក្លាយ​ជា​ជើងឯក​ពិភពលោក​លើក​ទី៤ ​ក្នុង​អាជីព​។ ចំណែក​ឯ​ផ្នែក​បុរស​វិញ កីឡាករ​អង់គ្លេស Gary Hunt នៅតែ​ជា​អ្នក​ខ្លាំង​ដដែល ទោះបីជា​មិន​ឈ្នះការប្រកួត​នៅ​បូ​ស្នៀ​នេះ​ក៏ដោយ​។

​​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​ធ្វើបាន​ល្អ​ទី​២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​សរុប​កាលពី​ថ្ងៃអាទិត្យ ខណៈ​កីឡាករ​រ៉ូ​ម៉ា​នី Contantin Popovici ជា​អ្នកឈ្នះ​។ ​យ៉ាង​ណាក្តី Gary Hunt នៅតែ​ជា​អ្នក​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ ក្នុង​តារាង​ជើងឯក​ពិភពលោក ខណៈ​កីឡាករ​អង់គ្លេស​រូប​នេះ​ ទទួល​ពាន​កំរិត​ពិភព​លោក​នេះ​ជា​លើក​ទី​៨ ក្នុង​អាជីព​។​

អត្ថបទ​៖​នាង សុភា​វុ​ធ