ភ្លើង​ឆេះ​ព្រៃ​លើ​កោះ ​Samos របស់​ក្រិ​ក​បង្ខំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ត្រូវ​ជម្លៀស​ចេញ

249

ក្រិ​ក៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញពី​សណ្ឋាគារ និង​តំបន់មាត់​សមុទ្រ​​ផ្សេងៗនៅ​លើ​កោះ​ Samos របស់​ក្រិ​ក ជាទី​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះកាលពី​ថ្ងៃ​សៅរ៍​។​

ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន​ ៧​នាក់ និង​រថយន្ត​បាញ់​ទឹក​ចំនួន ​១៣​គ្រឿងបាន​កំពុង​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​ នៅ​ក្នុង​ភាគ​ខាងកើត​នៃ​កោះ​ Aegean island​។​ អភិបាល​កោះ​នេះ​និយាយ​ថា មនុស្ស​ប្រហែល ១ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​ក្បែរ​ទីក្រុង ​Pythagorio ​ពី​សណ្ឋាគារ​មួយ​ចំនួន។ ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​ជាង​ ៥០​កន្លែង​បាន​ឆាប​ឆេះ​នៅ​ទូទាំង​ប្រទេស ក្នុង​ពេល​ជាង ​២៤​ម៉ោង​ចុង​ក្រោយ​ដោយ​កម្លាំង​ខ្យល់៕

អត្ថបទ៖ សុខ​មាន