រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​៖ អត្រា​ភាព​ក្រីក្រ​កាន់តែ​ថយ​ចុះ​ខណៈ​កំណើន​សេដ្ឋកិច្ច​កាន់តែ​កើនឡើង​

238

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អះអាងថា អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា នឹង​កាន់តែ​ថយ ចុះ ខណៈដែល​កំណើនសេដ្ឋកិច្ច កំពុងមាន​ការកើនឡើង​តាមរយៈ​ការវិនិយោគ​។​

បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ រវាង​ប្រធាន​ប្តូរ​វេន ឯកឧត្តម គង់ មុនី​កា ប្រធាន​គណបក្ស​ឆ​ន្ទៈ​ខ្មែរ និង​ប្រតិភូ​ក្រសួងផែនការ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឆាយ ថន ដើម្បី​ផ្តល់​ធាតុ​ចូល​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២០២០២២​នោះ ឯក ឧ​ត្ត​ម ឆាយ ថន បាន​បញ្ជាក់​ប្រាប់​ថា សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២០២០២២​នេះ មាន​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​ជាតិ និង​កាត់បន្ថយ​នូវ​ភាពក្រីក្រ ខណៈ​អត្រា​នៃ​ភាព​ក្រី ក្រ នៅ​កម្ពុជា ស្ថិតក្នុង​រង្វង់​ប្រមាណ​១០​ភាគរយ​។​

ឯកឧត្តម បាន​បញ្ជាក់​ថា សម្រាប់​ផែនការ​៣​ឆ្នាំ​រំកិល​នេះ នឹងធ្វើ​ឱ្យ​វិស័យ​នានា​កាន់តែ​វិ​វត្ត​ប្រសើរ ជាង​នេះ ដោយ​កត្តាសេដ្ឋកិច្ច គឺជា​ផ្នែក​មួយ​ធានា​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ និង​ឆ្ពោះទៅ​ការ កាត់បន្ថយ​ភាព​ក្រី​ក្រី​នៅត្រឹម​អត្រា​តិចតួច​តែប៉ុណ្ណោះ​។​

ឯកឧត្តម គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ សំដៅ​តាមដាន​ការ អនុវត្ត​របស់​ស្ថាប័ន​ក្រសួង ដើម្បី​កំណត់​ការអភិវឌ្ឍ​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព ធានា​ដល់​និរន្តរ ភាព នៃ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

ផែនការ​សេចក្តីព្រាង​ក​ម្ម​វិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២០–២០២២ គឺជា​គម្រោង អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ទៅលើ​កម្មវិធី​វិនិយោគសាធារណៈ ដែល​ហៅ​កាត់​ថា (​ក​.​វ​.​ស​) ហើយ​ថវិកា​គ្រោង​ចំណាយ​មាន​ចំនួន​ជាង​១២​លាន​លាន​ដុល្លារ លើ​គម្រោង​ចំនួន​៥៨៧ នៅ​ទូទាំង ប្រទេស​៕​