នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថ្កោល​ទោស​​ប្រទេស​អ៊ីរ៉ង់​​ចំពោះ​ការ​វាយប្រហារ​​ដ៏​សាហាវ​​

971

អ៊ីស្រាអែល៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​នាយករដ្ឋមន្ត្រី​​​អ៊ីស្រាអែល​​លោក បេនចាមីន ណេតានយ៉ាហ៊ូ បាន​និយាយ​ថា អ៊ីរ៉ង់​កំពុង​អនុវត្ត​ការ​វាយប្រហារ​​ដ៏​សាហាវ​ប្រឆាំង​​អ៊ីស្រាអែល​​ និង​បាន​អំពាវនាវ​ដល់​​សហគមន៍​អន្តរជាតិ​​ចាត់​វិធានការ​​​ភ្លាម​ៗ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​​តាម​ទូរទស្សន៍​លោក ណេតានយ៉ាហ៊ូ បាន​លើក​ឡើង​ថា ប្រទេស​របស់​លោក​នឹង​បន្ត​ការពារ​សន្តិសុខ​​របស់​​ខ្លួន ​ដែល​អាច​ជា​ការ​ចាំ​បាច់។ អ៊ីស្រាអែល​​បាន​បង្កើន​យុទ្ធនាការ​របស់​ខ្លួន ​ដ៏​​ខ្លាំង​ក្លា​​ប្រឆាំង​ការ​​កើន​ឡើង​នៃ​សកម្មភាព​​យោធា​អ៊ីរ៉ង់​​នៅ​ក្នុង​តំបន់​។ ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ​ អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​​ពី​ការ​វាយប្រហារ​ទៅ​លើ​គោល​ដៅ​​មួយ​ចំនួន ​​នៅ​ជិត​​រដ្ឋ​ធានី​​ដាម៉ាស់​របស់​​​ប្រទេស​ស៊ីរី​ ​ដើម្បី​រារាំង​​នូវ​អ្វី​ដែល​​ហៅ​ថា វា​ជា​ការ​​វាយ​ប្រហារ​​ដោយ​យាន​ដ្រូន​​របស់​អ៊ីរ៉ង់ ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល។ ​គណៈរដ្ឋ​មន្ត្រី​​របស់​អ៊ីស្រាអែល​​​ត្រូវ​បាន​កោះ​ប្រជុំ​​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ពិភាក្សា​​អំពី​ជំហាន​បន្ទាប់​​នៅ​​ក្នុង​សមរភូមិ​​ផ្សេង​ៗ​ ដែល​ប្រទេស​នេះ​ត្រូវ​ប្រឈម​​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ រិទ្ធី