អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តេ​ន្នី​ស ​២០​រូប​ចេញ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ធំៗ​ចំនួន ​២ ​នៅ​ហ្វីលីពីន​

126

សូ​ហ្វ​តេ​ន្នី​ស៖ សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា ​បា​ន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន ​២០​រូប​ទៅ​ចូលរួម​​ក្នុង​ព្រឹត្តិការ​ណ៍​ធំ​ៗ​ចំនួន​២ ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ប្រទេស​ហ្វី​លីពីន ដើម្បី​ត្រៀមខ្លួន​មុន​ស៊ី​ហ្គេម​អំឡុង​ខែ​ធ្នូ​មកដល់​។

បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា ឯកឧត្ដម ជា សែន​វិស្សុត បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ធំៗ​ដែល​យុវជន​សូ​ហ្វ​តេ​ន្នី​កម្ពុជា​នឹង​ចូល​រួម​នោះ​ គឺ​ទី​១ ព្រឹត្តិការណ៍​សូ​ហ្វ​តេ​ន្នី​ស​និស្សិត​អាស៊ី​លើក​ទី​១ the 1st Asian University Soft Tennis Championship និង​ទី​២ ជើងឯក​យុវជន​អាស៊ី​លើក​ទី​១ the 1st Asian Junior Soft Tennis Championship 2019​។​ ​ឯកឧត្ដម​បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ថា ការ​ចេញ​ទៅ​លើក​នេះក្រុម​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​មួយ ដើម្បី​ត្រៀម​ប្រជែង​យក​មេដាយ​ស៊ី​ហ្គេម​នៅ​ចុង​ឆ្នាំ​។

​​គួរ​បញ្ជាក់​ថា យុវជន​ទាំង​ ១២​រូប​ដែល​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា គ្រោង​បញ្ជូន​ទៅ​ប្រជែង​នៅ​ហ្វីលីពីន​ចុងខែ​នេះ​រួមមាន៖ កីឡាករ កាន់ សោ​ភ័​ណ្ឌ​, អន សម្បត្តិ​, យី សា​សារិទ្ធ​, ឌឹ​ម សំ​សម្បត្តិ​,​ច​ន ម៉ា​ដា​, សាយ សុ​ត្រា​, សំ ចាន់​កាប៊ីន​, ឯក បញ្ញា​, បូ សុខ​រ័ត្ន​, គង់់ សុខ​ចិន​, វណ្ណា ចំរើន​, កីឡា​ការិនី ជិន ស្រី​ឡូយ​, ម៉េ​ត ម៉ា​រី​យ៉ាន​, បូ ទីង​ហ៊ុយ​, រិ​ន សុធា​រី​, ឃី ស្រី​ជួង​, យី សុខ​ខឿន​, ឃុន ចន្ទ​រុ​សិ​កា​, ប៉ុ​ត ភ័​ក្រ និងកីឡា​ការិនី វណ្ណ សុភា៕