គ្រូ​វិសាខា​រំពឹង​ឈ្នះ​គិរីវង់​ជាថ្មី ខណៈ​កំពុង​ចំណេញ ២​គ្រាប់​ក្នុង​ដៃ

222

បាល់ទាត់៖ លោក AkeebTunjiAyoyinka គ្រូ​បង្វឹក​ស្ដីទី​វិសាខា​ហាក់​គ្មាន​ក្ដី​បារម្ភ ចំពោះ​ការប្រកួត​កាត់​សេចក្ដី​ជើង​ទី​២ ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិលើក​ទី​១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនា​រសៀល​នេះ​ឡើយ ដោយ​លោក​រំពឹង​ក្រុម​ខ្លួននឹង​អាច​បន្ដ​យក​ឈ្នះ​គិរីវង់​ក្រៅ​ដី​ទៀត​ផង។

បន្ទាប់ពី​យកឈ្នះ​ក្រុម​គិរីវង់ ៤២ ក្នុង​ដីកា​ល​ពី​ជើង​ទី​១ គួបផ្សំ​ទាំង​ការ​យក​ឈ្នះ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ទាំង ២​ជើង​ផង គ្រូ​បង្វឹក​នី​ហ្សេ​រី​យ៉ា​រូប​នេះបាន​ដាក់​ការ​ជឿជាក់​លើ​កូន​ក្រុម នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​​នេះ ក្ដោប​ឱកាស​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី។​ គួរ​ដឹង​ថា លោក Akeeb TunjiAyoyinka បន្ទាប់ពី​ត្រូវ​បាន​វិសាខា​តែងតាំង​ជា​គ្រូ​បង្វឹក​ស្ដីទី រហូត​មក​ទល់​ពេល​នេះ លោក​​មិនទាន់​ដឹកនាំ​ក្រុម​ស្គាល់​ចាញ់​ម្ដង​ឡើយ ទាំង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា​។ ដូច្នេះ​ចាំ​មើល​លោក​អាច​ជួយ​វិសាខា​ ឡើង​វគ្គ​បន្ដ​នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៩ នេះ​បាន​ ឬក៏​អត់​?

អត្ថបទ៖ លី ឈុន​ឡា