ពលរដ្ឋ​ប៉ាឡេស្ទីន​​នាំ​គ្នា​តវ៉ា​ក្នុង​​តំបន់​ហ្កាហ្សា​​ប្រឆាំង​​នឹង​ច្បាប់​រដ្ឋ​របស់​ប្រជាជន​ជ្វីហ

152

ប៉ាឡេស្ទីន៖ ពលរដ្ឋ​ប៉ាឡេស្ទីន​​បាន​ជួប​ជុំ​គ្នា​នៅ​តាម​ព្រំដែន​​បេតឡាហ៊ី​ នៃ​តំបន់​ហ្កាហ្សា​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​  ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ប្រចាំ​សប្ដាហ៍​​ក្នុង​ការ​ទាមទារ​​សិទ្ធិ ដើម្បី​យក​​ទឹក​​ដី​​បាន​បាត់​បង់​​ទៅ​ជា​​​របស់​អ៊ីស្រាអែល​ កាល​ពី​​សង្គ្រាម​​បង្កើត​រដ្ឋ​ឆ្នាំ​១៩៤៨ និង​ការ​​បន្ធូរបន្ថយ​ការ​បិទ​​សេដ្ឋកិច្ច​អ៊ីស្រាអែល​ និង​អេហ្ស៊ីប។

​នៅ​ទីក្រុង​​ចាត​ក្នុង​ប្រទេស​អ៊ីស្រាអែល​​ភាគ​ខាង​លិច ​មាន​ពលរដ្ឋ​​ប៉ាឡេស្ទីន​រាប់​សិប​នាក់​បាន​ដើរ​ក្បួន​​ តវ៉ា​ប្រឆាំង​​ច្បាប់​រដ្ឋ​ថ្មី​របស់​អ៊ីស្រាអែល ខណៈ​ដែល​​នៅ​ទីក្រុង​​ហេប្រុន​ក្នុង​តំបន់​វេសបែង​ មាន​យុវជន​​ប៉ាឡេស្ទីន​ជា​ច្រើន​បាន​ប៉ះ​ទង្គិច​​ជាមួយ​កង​ទ័ព​​អ៊ីស្រាអែល ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អ៊ីស្រាអែល​​ក្នុង​ខែ​កក្កដា​ ហើយ​ច្បាប់​នេះ​បាន​ប្រកាស​ថា ​មាន​តែ​ជន​ជាតិ​ជ្វីហ​ប៉ុណ្ណោះ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ចិត្ត​​ នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​បន្ទាប​ភាសា​អារ៉ាប់​ពី​ឋានៈ​​ជា​ភាសា​រដ្ឋ​ផ្លូវ​ការ​។ ច្បាប់​នេះ​បាន​ទទួល​​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំងទាំង​​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។ នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល លោក បេនចាមីន នេតានយ៉ាហ៊ូ បាន​ការពារ​ច្បាប់​​នេះ​ដោយ​​និយាយ​ថា វា​ជា​រឿង​​សំខាន់​ចាំ​បាច់​ដើម្បី​ទប់​ស្កាត់​ការ​ប្រកួត​ប្រជែង ​របស់​ប៉ាឡេស្ទីនចំពោះ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពួក​គេ៕

អត្ថបទ៖ រិទ្ធី