សម្តេច​តេ​ជោ ​ផ្តល់​អនុសាសន៍​ឱ្យ​បក្សនយោបាយ​នានា​ចូលរួម​ពិនិត្យ​សិក្សា​ផ្តល់​មតិយោបល់​ទាក់ទង​វិស័យ​ច្បាប់​

119

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​ការណែនាំ​បន្ថែម​ឱ្យ​បណ្តា​បក្ស​ន​យោ បាយ​ទាំងអស់ ដែល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ គប្បី​ចូលរួម​បន្ថែម​ទៀត​ក្នុងការ​សិក្សា​ផ្តល់​មតិ យោបល់​កែលម្អ ទៅលើ​ការ​តាក់​តែ​សេចក្តី​ព្រាងច្បាប់ និង​គោលនយោបាយ​នានា ផងដែរ​។

​​​នៅក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃទី​២៨ ខែសីហា នេះ ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ សម្ដេច តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបី​បណ្តា​បក្សនយោបាយ​បាន​ចូលរួម​ជាច្រើន​ទៅលើ​ការកែលម្អ​ភាព​អសកម្ម​នានា របស់​មន្ត្រី​ខិលខូច ប៉ុន្តែ​សម្តេច ក៏បាន​ចាប់អារម្មណ៍​ទៅលើ​ចំណុច​មួយចំនួន ដែល​មិនទាន់បាន​អនុវត្ត ដូចជា​ការចូលរួម តាក់តែង​សេចក្តីព្រាងច្បាប់ សេចក្តីព្រាង​គោលនយោបាយ និង​សេចក្តីព្រាង នៃ​វិសោធនកម្ម​ច្បាប់​នានា​ផងដែរ​។

សម្តេច បានផ្តល់​អនុសាសន៍​ឱ្យ​បណ្តា​បក្សនយោបាយ​ទាំង​១៦ នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បាល់ ចូលរួម​សិក្សា ក្រែង​មានច្បាប់​ខ្លះ​មិនទាន់​ស៊ី​នឹង​បច្ចុប្បន្នភាព​។

​​យោង​របាយការណ៍​រយៈ​ពេល​១២​ខែ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​បញ្ជាក់ថា ចាប់​តាំង បាន​បង្កើត​មក ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែសីហា ឆ្នាំ​២០១៩ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ បាន​ដំណើរការ​ការងារ​រប​ស់​ខ្លួន យ៉ាងសកម្ម ដូចជា​ចុះ​តាមដាន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់ ផ្ដល់​ធាតុ​ចូល​លើ​សេចក្តីព្រាងច្បាប់ និង​គោលនយោបាយ ក៏ដូចជា​សេចក្តីព្រាង​ផ្សេងៗ​ទៀត តាមរយៈ​កិច្ចប្រជុំ​ជាមួយ​ក្រសួង ស្ថាប័ន ដែលជា​ម្ចាស់ នៃ​សេចក្តីព្រាង និង​ផ្ដល់​ធាតុ ចូលដល់​ក្រសួង​ជំនាញ​មាន​សមត្ថកិច្ច តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​ពិភាក្សា​លើ​បញ្ហា​ជាក់ស្ដែង ដែល​កើតមាន​ក្នុងសង្គម​។

ចុះ​បំពេញបេសកកម្ម និង​ធ្វើ​របាយការណ៍​ផ្អែកលើ​ឯកសារ​ពាក់ព័ន្ធ​នានា រួមទាំង​អង្គហេតុ អង្គសេចក្តី ដោយ​ឆ្លុះបញ្ចាំង ចេញពី​ការចុះ​បំពេញបេសកកម្ម​ដល់ទី​កន្លែង ដើម្បី​ទទួលបាន​ការពិត ដាក់ចូល​គោរព​ជូន​សម្តេច​តេ​ជោ ក្នុងការ​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការផ្ដល់​ធាតុ​ចូលក្នុង​ការងារ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​រួមទាំង​ការផ្តល់​ធាតុ​ចូល ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ និង​សេចក្តីព្រាង​ផ្សេងៗ​ទៀត​។

​​ក្នុង​រយៈពេល​២​ឆមាស​កន្លងមកនេះ លទ្ធផល​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ទទួល​បានជា​វិជ្ជមាន ដូចជា​ការចុះ​សិក្សា​ប្រមូល​តម្រុយ ភស្តុតាង​របស់​ប្រតិភូ​គណបក្ស ដែល​ក្នុងនោះ​ ប្រតិភូ​គណបក្ស បាន​ចុះបំពេញបេសកកម្ម​សិក្សា​ប្រមូល​ទិន្នន័យ​ជា​តម្រុយ ភស្តុតាង និង​អង្គហេតុ អង្គសេចក្តី ដល់​មូលដ្ឋាន​ផ្ទាល់​តែម្ដង មាន ចំនួន​២៩៥​លើក ក្នុងនោះ​មន្ត្រី​លេខាធិការ ស្ថាន​ចូលរួម​ជា​អ្នកសង្កេតការណ៍​ចំនួន​២00​លើក​។ ប្រតិភូ​គណបក្ស បាន ដាក់​របាយការណ៍​គ្រប់​ជូន​សម្តេច​តេ​ជោ​តាមរយៈ​លេខាធិការដ្ឋាន ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ចំនួន ២៥១​របាយការណ៍​។

លេខាធិការដ្ឋាន​បានដាក់​របាយការណ៍រ​បស់​ប្រតិភូ​គណបក្ស ភ្ជាប់​ជាមួយនឹង​របាយការណ៍​សង្ខេប របស់ខ្លួន​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ចំនួន​៩០​របាយការណ៍​។

ប្រធានបទ​ទំនាស់​ដីធ្លី ការរំលោភ​យក​ដី​រដ្ឋ ជាពិសេស​ដី​គម្រប​ព្រៃឈើ បទល្មើស​ព្រៃឈើ បទល្មើស​ជលផល បញ្ហា​បរិ ស្ថាន ការរំលោភ​អំណាច ការចាក់​លុប​ឆ្នេរ បឹង ព្រែក និង​អូរ ជាដើម​៕