អាជីវករ​នៅ​រាជធានី​ភ្នំពេញ ៖ ការលក់​សាច់ជ្រូក​មាន​កំណើន​ច្រើនជាង​មុន

181

ភ្នំពេញ៖ បន្ទាប់ពី​រយៈពេល​១​ខែ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រីក​រាលដាល​ដល់​កម្ពុជា ហើយ​សាច់ជ្រូក ​ត្រូវបាន​ផ្អាក​ទាំង​ការទទួល​ទាន និង​លក់ដូរ ពេលនេះ​អាជីវករ​ជាច្រើន​បាន​ឱ្យដឹងថា ការលក់ដូរ​សាច់ជ្រូក​របស់​ពួកគាត់​បាន​កំពុង​ទទួល​ការ​ជាវ​ដូច​ដើម​វិញ​ហើ​យ​។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​យាយី និង​ឆ្លង​រីក​រាលដាល​ដល់​ជ្រូក​រាប់ពាន់​ក្បាល​ត្រូវបាន​ងាប់ និង​បំផ្លាញ ខណ​:​ពេលនោះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្អាក​ការទទួល​ទាន​សាច់ជ្រូក ដែល​ធ្វើឱ្យ​អាជីវករ​មានការ​ត្អូញត្អែរ​ពី​ការថយចុះ​នៃ​ការលក​ល​សាច់ជ្រូក​។

យ៉ាងណាក៏ដោយ​គិត​មក​ត្រឹម​ថ្ងៃទី​២ ខែកញ្ញា​នេះ ជំងឺ​មួយ​នេះ​បាន​ថមថយ​ទាំងស្រុង​អាជីវករ​តាម​បណ្តា​ផ្សារ​នៅ​រាជធានី​ភ្នំពេញ ​កំពុង​ជា​ទទួល​អំណោយផល ដោយសារតែ​សាច់​ជ្រូក​របស់​អាជីវក​រកំ​ពុងវិល​រក​សភា​ព​លក់ដូរ​ជាធម្មតា និង​កាត់បន្ថយ​ការខាតបង់​។

ជាមួយគ្នានេះ ​អាជីវករ​បាន​សំនូមពរ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ជាវ​សាច់ជ្រូក​ដែលមាន​គុណភាព​ត្រឹមត្រូវ គឺ​សាច់ជ្រូក​ដែលមាន​គុណភាព​បាន​ឆ្លងកាត់​ពិនិត្យ​ដោយ​មន្ត្រី​បសុពេទ្យ ឬ​សញ្ញា​ត្រា​ដែលមាន​លើ​ស្បែក​ជ្រូក​ជា​ដើម​។

ករណី​ជំងឺ​បេ​ស្ត​ជ្រូ​ក​អាហ្វ្រិក​បាន​ផ្ទុះឡើង​នៅ ខេត្ត ចំនួន​៥​ក្នុងប្រទេស​កម្ពុជា គិត​ចាប់តាំងពី​ដើមខែ មេសា មក​ក្នុងនោះ​មាន ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាល ដែល​នាំ​ឲ្យ​សត្វ​ជ្រូក​ប្រមាណ ៣​ពាន់​ក្បាល​ត្រូវ បាន​ងាប់ និង​សម្លាប់ចោល។ ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​បង្កឡើង​ដោយ​វីរុស និង​មិនទាន់មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ​ប៉ុន្តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ ប៉ះពាល់​ដល់​មនុស្ស​ឡើយ​៕