សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ទទួល​ជួប​​សម្តែង​ការគួរសម​ជាមួយ​ ភរិយា​ នាយក​រដ្ឋមន្ដ្រី​ម៉ាឡេស៊ី

140

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ​សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​បាន​ទទួល​ជួប​ការ​សម្តែង​ការគួរសម​របស់ ​លោកស្រី​បណ្ឌិត ស៊ី​ទី ហាស​ម៉ា​ប៊ី​ន​ទិ ម៉ូដ អា​លី ភរិយា​ នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ​លោក មហា​ធា មហាម៉ាត់ (Mahathir Mohamad)​

ការ​ចូល​ជួប​សម្ដែង​ការគួរ​សមនេះ​ បាន​ប្រព្រឹត្តទៅ​នៅ​ស្នាក់​ការ​កាកបាទក្រហម​កម្ពុជា ​ក្នុង​ឱកាស​លោក មហា​ធា មហាម៉ាត់ និង​ភរិយា ​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​ រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី​០២ ​ដល់​ថ្ងៃទី​០៤ ​ខែកញ្ញា ឆ្នាំ​២០១៩​។

សូមជម្រាបថា ​លោក មហា​ធា មហាម៉ាត់ និង​ភរិយា ​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​។

ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ ​នៅលើ​ពិភពលោក​រូបនេះ ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​៕