លោកស្រី​ Lam៖ ចិន​ជឿ​ថា​ ក្រុម​ការងារ​របស់​លោក​ស្រី​អាច​ដោះ​ស្រាយ​វិបត្តិ​ទីក្រុង​ហុងកុង​បាន​

176

ហុងកុង​៖ ប្រធាន​ប្រតិបត្តិ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​ប្រទេស​ចិន​នៅតែ​បន្ត​ជឿ​ជាក់​ថា ​រដ្ឋាភិបាល​ហុង​កុង​មាន​សមត្ថភាព​ដោះស្រាយ​ វិបត្តិ​បច្ចុប្បន្ន​នៅ​ក្នុង​ដែនដី​នេះ​។​ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​លោកស្រី​ Lam ​បាន​និយាយ​ថា​ លោកស្រី​មិនដែល​ដាក់​សំណើ​សុំ​ការ​លា​លែង​ ពី​តំណែង​របស់​លោក​ស្រី​ទៅ​ប្រទេស​ចិន ​ជុំវិញ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​រីក​រាល​ដាល ​ជុំវិញ​ទីក្រុង​អស់​រយៈពេល ៣​ខែ​មកនេះ​នោះ​ឡើយ​។

លោក​ស្រី​ត្រូវ​បាន​គេ​សួរ​ដេញ​ដោល​នៅ​ឯ ​សន្និសីទ​សារព័ត៌មាន​មួយ​អំពី​ការ​បែក​ធ្លាយ​សារ​សំឡេង ​តាម​រយៈ​សារព័ត៌មាន​រ៉​យ​ទ័​រ ដែ​ល​បាន​ប្រាប់​បណ្ដា​មេដឹកនាំ​ធុរកិច្ច​របស់​លោក​ស្រី ​នា​ពេល​ថ្មីៗ​នេះ​ថា​ លោកស្រី​នឹង​លា​ឈប់​ពី​តំណែង​ ប្រសិនបើ​ខ្ញុំ​មាន​ជំរើស​។ លោកស្រី​ Lam បាន​និយាយ​ថា ​លោក​ស្រី​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ អំឡុង​កិច្ចប្រជុំ​ឯកជន​ ប៉ុន្តែ​លោកស្រី​ក៏បាន​បកស្រាយ​ផង​ដែរ​ថា ​ការ​លា​ឈប់​គឺជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​លោកស្រី ​ចំ​ពេល​មាន​វិបត្តិ​អូស​បន្លាយ​។​ លោក​ស្រី Lam ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ប្រតិបត្តិ​របស់​ទីក្រុង​ហុងកុង ​ដោយ​គណៈកម្មាធិការ​វីរជន​ហុងកុង​គាំទ្រ​ក្រុង​ប៉េកាំង និង​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជំរុញ​ច្បាប់​ធ្វើ​បត្យាប័ន ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជំទាស់​ដ៏​ចម្រូងចម្រាស​។

ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​​ បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​គាំទ្រ​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បន្ទាប់​ពី​សារ​សំឡេង​មួយ​របស់​លោក​ស្រី​ដែល​បាន​និយាយ​ថា ​លោក​ស្រី​ចង់​លាលែង​ពី​តំណែង ​ដោយសារ​ភាព​ចលាចល​រយៈ​ពេល​ជាង ៣​ខែ​នៅ​ក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​មួយ​នេះ៕

អត្ថបទ៖ សុខ​មាន