លោក​ Johnson ចាញ់​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​ក្នុង​សភា ដែល​ធ្វើ​ឲ្យ​ដំណើរការ​ Brexit ត្រូវ​ពន្យារពេល​

251

អង់គ្លេស៖ ចក្រភព​អង់គ្លេស​ប្រហែល​ជា​ត្រូវ​រង់ចាំ​ពេលវេលា​ថែម​ទៀត ​ក្នុង​ការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​។​ លោកនាយក​រដ្ឋមន្ត្រី Boris Johnson ​បាន​បរាជ័យ​ការបោះឆ្នោត​ដ៏​សំខាន់​មួយ ​នៅ​ក្នុង​សភា​កាលពី​ថ្ងៃ​អង្គារ ​បន្ទាប់ពី​សមាជិក​សភា​បាន​ប្រើ​ប្រាស់​សំណើ​ បោះឆ្នោត​តាម​នីតិវិធី​ដ៏​ស្មុគ​ស្មាញ​មួយ ​ដើម្បី​រារាំង​ការគ្រប់គ្រង​របៀបវារៈ​សភា​ពី​រដ្ឋាភិបាល ​ក្នុង​គោលបំណង​បញ្ឈប់​ដំណើរ​បញ្ចប់​សមាជិកភាព ​របស់​សហភាព​អឺរ៉ុប​ឬ Brexit​ ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

ការ​បោះ​ឆ្នោត​មាន​សំឡេង​ចំនួន ៣២៨​ទល់នឹង​៣០១ ដោយមាន​សមាជិក​ចំនួន ២១​រូប​នៃ​គណបក្ស​អភិរក្ស​របស់​លោក​ Johnson ​បាន​បះបោរ​ និង​ងាក​ទៅ​គាំទ្រ​នីតិវិធី​នេះ​។ ឥឡូវនេះ​ពួកគេ​អាច​រំពឹង​ថា ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​គណបក្ស​។ ក្នុងចំណោម​ក្រុម​បះបោរ​នៃ​បក្ស​អភិរក្ស ​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​រដ្ឋាភិបាល​គឺ​លោក Nicholas Soames ដែល​ជា​ចៅ​ប្រុស​របស់លោក Churchill, Boris ដែល​ជា​និមិត្ត​រូប​នយោបាយ​របស់​លោក​ Boris Johnson ​និង​ជា​ប្រធានបទ​មួយ​ក្នុងចំណោមសៀវភៅ​របស់​លោក​។ លទ្ធផល​កាលពី​ថ្ងៃ​អង្គារ​នេះ​មាន​ន័យថា ​តំណាងរាស្ត្រ​នៅ​ពេល​នេះ​អាច​ណែនាំ​សំណើ​ច្បាប់​មួយ ​ដែល​នឹង​បង្ខំ​ឱ្យ​នាយករដ្ឋមន្ត្រី​ស្វែងរក​ការ​ពន្យារពេល ​ចំពោះ​ដំណើរការ Brexit ពី​សហភាព​អឺរ៉ុប។ សំណើ​ច្បាប់​នេះ​ទំនងជា​នឹង​ឆ្លង​ផុត​សភា​បាន​ និង អាច​ឃើញ​ថា Brexit នេះត្រូវ​បាន​ពន្យារពេល​រ​ហូត​ដល់​ឆ្នាំក្រោយ​៕

អត្ថបទ៖ សុខ​មាន