ខ្សែ​ការពារ Manchester City, Aymeric Laporte​ វះកាត់​ជង្គង់​ត្រូវ​អវត្តមាន​ច្រើន​សប្ដាហ៍​

221

បាល់ទាត់៖ ​ខ្សែ​ការពារ​កណ្ដាល​រប​ស់ Manchester City, Aymeric Laporte​ បាន​ទទួល​វះកាត់​ជោគជ័យ​លើ​របួស​ជង្គង់​ខាង​ស្ដាំ​របស់​ខ្លួន ​នៅ​មន្ទីរពេទ្យ​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​រង​របួស​ត្រូវ​បាន​សែង​ចេញ​ អំឡុង​ការប្រកួត​ដែល Manchester City ឈ្នះ Brighton ០ ចុង​សប្ដាហ៍​កន្លងទៅ​។

​​Aymeric Laporte​ បាន​រង​របួស​នេះ ​ពី​ការ​ប៉ះទង្គិច​ជាមួយ​ខ្សែ​ការពារ Brighton, Adam Webster ហើយ​ការ​សម្រាក​ពី​ទីលាន​អាច​ច្រើន​សប្ដាហ៍​។ ​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​បង្ហាញខ្លួន​បាន ៣៥​ប្រកួត​រដូវ​កាល​មុន​។ ​របួស​នេះ​នឹង​ធ្វើ​ឲ្យ​ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូប​នេះ ​អវត្តមាន​ពី​ក្រុម​ជំរើស​ជាតិ បន្ទាប់​ពី​ត្រូវ​បាន​កោះហៅ​ដោយ​គ្រូ​បង្វឹក Didier Deschamps ​មុន​ការប្រកួត​ជំ​រុះ Euro ២០២០ ជាមួយ​អាល់​បា​នី និង​អង់​ដូ​រ៉ា​។ ​ចំណែក​នៅ Manchester City អវត្តមាន​របស់​គេ​មានន័យថា Nicolas Otamendi​ និង John Stones នៅ​ឈរ​តំណែង​ខ្សែ​ការពារ​កណ្ដាល​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ