ថៃ និង​វៀតណាម​បាន​ត្រឹម​ស្មើគ្នា ខណៈ​ម៉ាឡេស៊ី​យក​ឈ្នះ​នៅ​ផ្ទះ​ឥណ្ឌូនេស៊ី​ក្នុង​ការ​ប្រកួត​ជំ​រុះ World Cup

822
ថៃ ០-០ វៀតណាម​

បាល់ទាត់៖ ​ក្រុម​បាល់ទាត់​ថៃ និង​វៀតណាម​បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ម្នាក់​ ១​ពិន្ទុ​ប៉ុណ្ណោះក្រោយ​ស្មើគ្នា ០០ នៅ​ទឹកដី​ថៃ​ ក្នុង​ការប្រកួត​ជំ​រុះ​បាល់ទាត់​ពិភពលោក ២០២២ ជុំ​ទី​២ និង​បាល់ទាត់​អាស៊ី​២០២៣​។

ថៃ ០-០ វៀតណាម​

​​ក្រុម​ភ្ញៀវ​វៀតណាម​គួរតែ​អា​ចរក​គ្រាប់​បាល់​បាន​ទៅ​ហើយ នៅ​ពេល​ឱកាស​របស់ Nguyen Van Toan ​ក្រោយ​លេង​បានតែ ២០​វិនាទី តែ​ស៊ុត​មិន​ចំ​គោលដៅ​។ ​ក្រុម​ថៃ​ក៏​ដូចគ្នា គួរតែ​រក​គ្រាប់​ជ័យជំនះ​បាន​ទៅ​ហើយ ​នៅ​ម៉ោង​បន្ថែម​បង្គ្រប់​តែ Sarachat Suphachok ​មិន​អាច​ធ្វើ​បាន​។ ​ចប់​ការប្រកួត​បាន​ត្រឹម​ស្មើគ្នា ០០ ក្នុង​ប្រកួត​ដំបូង​នៃ​ពូ​ល G នេះ​។ ​ងាក​ទៅ​ការប្រកួត​មួយ​គូ​ទៀត​ក្នុង​ពូ​ល G នេះ​ដែរ ក្រុម​ម៉ាឡេស៊ី​បាន​ឡើង​ទៅ​ឈរ​លើ​គេ​ក្នុង​ពូ​ល​បណ្ដោះអាសន្ន​ ក្រោយ​យកឈ្នះ​ដល់​ផ្ទះ​ក្រុម​ក្បែរ​បង​ឥណ្ឌូនេស៊ី ៣២​។

ម៉ាឡេស៊ី ៣-២​ ​ឥណ្ឌូនេស៊ី

ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​មាន​គ្រាប់​បាល់​មុន​នៅ​នាទី​ទី​១១ ដោយ​កីឡាករ​កូនកាត់​ប្រេ​ស៊ី​ល​-​ឥណ្ឌូនេស៊ី Beto​ មុន​ពេល​ដែល​ម៉ាឡេស៊ី​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៣៦ ដោយ Mohamadou Sumareh​ ហើយ Beto​ រក​បាន​គ្រាប់​ទី​ពីរ​អោយ​ឥណ្ឌូនេស៊ី​នាំមុខ ២១ មុន​ចប់​វគ្គ​ទី​មួយ​។ ​ចូល​វគ្គ​ទី​២ Muhammad Syafiq ​ក៏​តាម​ស្មើ​អោយ​ម៉ាឡេស៊ី​នៅ​នាទី​ទី​៦៥ មុន​ពេល​ដែល​គ្រាប់​ជ័យជំនះ​របស់ ម៉ាឡេស៊ី​កើតឡើង​នៅ​នាទី​ទី​៩០+៦ ទៅ​ហើយ​ដោយ Mohamadou Sumareh​ ដដែល​។

ម៉ាឡេស៊ី ៣-២​ ​ឥណ្ឌូនេស៊ី

ចប់​ការប្រកួត​ម៉ាឡេស៊ី​យកឈ្នះ​ឥណ្ឌូនេស៊ី ៣២ ទទួល​បាន​បី​ពិន្ទុ​ដំបូង​ឈរ​លេខ​គេ​ក្នុង​ពូ​ល G នេះ​។ ​ប្រកួត​ទី​២ ឥណ្ឌូណេស៊ី​ត្រូវ​ទទួល​ក្រុម​ថៃ ខណៈ​ម៉ាឡេស៊ី​ទទួល​ក្រុម​អារ៉ាប់​រួម​៕

អត្ថបទ​៖​នាង សុភា​វុ​ធ