អ្នក​គាំទ្រ​ក្រុម​ជំរើសជាតិ​សៀ​រ៉ា​ឡេ​អុន​នាំគ្នា​វាយ​បំផ្លាញ​ផ្ទះ​កីឡាករ​ដែល​ស៊ុត​បាល់ ១១​ម៉ែត្រ​មិន​ចូល​

14040

បាល់ទាត់៖ ​អ្នក​គាំទ្រ​ងប់ងុល​របស់​ក្រុម​បាល់ទាត់​ជំរើស​ជាតិ​សៀ​រ៉ា​ឡេ​អុន មួយ​ចំនួន​បាន​នាំ​គ្នា​ទៅ​វាយ​បំផ្លាញ​ផ្ទះ​ របស់​កីឡាករ​ជំរើសជាតិ​សៀ​រ៉ា​ឡេ​អុន​ម្នាក់​ដែល​ស៊ុត​បាល់ ១១​ម៉ែត្រ​មិន​ចូល​។ ​ប្រធាន​ក្រុម​ជំរើសជាតិ​កីឡាករ Umaru Bangura​ បាន​ស៊ុត​បាល់ ១១​ម៉ែត្រ​មិន​ចូល​ក្នុង​ម៉ោង​បន្ថែម​របួស​ចុងក្រោយ​ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ពេញ​កីឡដ្ឋាន​កាលពី​ថ្ងៃអាទិត្យ​។

​​ក្រោយ​ការប្រកួត​នោះ អ្នកគាំទ្រ​ខឹង​សម្បារ​មួយ​ចំនួន​បាន​ទៅដល់​ផ្ទះ​របស់ Umaru​ វាយ​បំផ្លាញ​ដោយ​ឃើញ​មាន​បង្អួច ទ្វារជាដើម​ខូចខាត​យ៉ាង​ដំណំ​។​ ​ការ​ស៊ុត​បាល់ ១១​ម៉ែត្រ​មិន​ចូល​នេះ​ ធ្វើ​ឲ្យ​សៀ​រ៉ា​ឡេ​អុន​មិន​អាច​ឈានឡើង​ជុំ​បន្ត​នៃ​វគ្គ​ជំ​រុះ World Cup ២០២២ បាន​នៅ​តំបន់​អាហ្វ្រិក​។ ​ក្រុមបាល់ទាត់​លី​ប៊ែ​រី​យ៉ា​បាន​យក​ឈ្នះ​សៀ​រ៉ា​ឡេ​អុន​សរុប​ទាំងពីរ​ជើង ៣២៕

អត្ថបទ​៖​នាង សុភា​វុ​ធ