Philippe Gilbert ឈ្នះ​ដំណាក់កាល​ទី​១៧ Vuelta a Espana ​តែ Primoz Roglic ​បន្ត​នាំមុខ​រួម​

187

ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​ប៊ែ​ល​ហ្ស៊ិ​ក Philippe Gilbert បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី១៧ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Vuelta a Espana​ ខណៈ Primoz Roglic​ នៅតែ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​តារាង​រួម តែ​ត្រូវបាន​កាត់បន្ថយ​វេលា​នាំមុខ​ដោយ Nairo Quintana​

​​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Philippe Gilbert បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ក្នុង​ដំណាក់កាល​ទី​១៧ ដែល​មាន​ចម្ងាយ​ផ្លូវ ២១៩.៦​គីឡូម៉ែត្រនេះ​ដោយ​ប្រើ​ពេល ២​ម៉ោង ២០​នាទី ១៥​វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អៀក​ឡង់ Sam Bennett ២វិនាទី និង​លេខ​៣ កីឡាករ​បារាំង Remi Cavagna​។ ​ការ​ប្រកួត​ដំណាក់​កាល​ទី​១៧ នេះកីឡាករ​កូ​ឡុំ​ប៊ី Nairo Quintana ធ្វើ​បាន​ល្អ​ណាស់ថ្វីបើ​មិនបាន​ឈ្នះ ​តែ​បាន​ចំណេញ​វេលា​ច្រើនជាង​អ្នក​លេខ​១ ក្នុង​តារាង​រួម Primoz Roglic​ ដោយ​ធ្វើ​អោយ​គេ​ឡើង​មក​លេខ​២ ក្នុង​តារាង​ថេរវេលា​រួម ​តាម​ពីក្រោយ Primoz Roglic ២​នាទី ៤៨​វិនាទី ខណៈ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Valverde ​ធ្លាក់​ទៅ​លេខ៣ វិញ​។ ​ដំណាក់កាល​ទី​១៨ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ ១៧៧.៥​គីឡូ​ម៉ែត្រ ខណៈ​ការប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​នេះ​ក្នុង​​ទីក្រុង​ម៉ា​ឌ្រី​ត​៕

អត្ថបទ​៖​នាង សុភា​វុ​ធ