រាជរដ្ឋាភិបាល ប្ដេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ​ និង​គាំទ្រ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​

182

ភ្នំពេញ៖ ​ឯកឧត្តម​កិ​តិ្ត​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេស​រដ្ឋ​ម​ន្រី្ត​រដ្ឋ​ម​ន្រី្ត​ក្រសួងផែនការ បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។​

ការ​ថ្លែង​របស់​ឯកឧត្ដមកិ​តិ្ត​សេដ្ឋា​បណ្ឌិត ឆាយ ថន ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថ្មី នា​ព្រឹក​ថ្ងៃទី​១២ កញ្ញា ២០១៩ មានប្រសាសន៍ថា កម្មវិធី​នេះ​បានចាត់ទុក ជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​ល្បឿន ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុជា នៅ​ឆ្នាំ​២០២៥ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​២០១៦២០៣០ ក្នុងការ​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​ការអត់ឃ្លាន ជាពិសេស​នៅតាម​តំបន់​ជនបទ ដែលមាន​អត្រា​ប្រជាជន​ក្រីក្រ​ខ្ពស់ និង​បានដាក់​ឲ្យ​អនុវត្ត​នូវ​អនុក្រឹត្យ​លេខ ២៩១​អនក្រ បក ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១១ ស្តីពី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែលមាន​គោលបំណង​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​លើ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ការប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​។​

ឯកឧត្តម បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត កំពុង​បន្ត​ខិតខំ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ និង​២០៥០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺជា​កត្តា​ដ៏​មាន​សារៈសំខាន់ ដើម្បី​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ ​និង​បរិ​យា​ប័ន្ន​។ ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រាជរដ្ឋាភិបាល បានកំណត់​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម គឺ​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែលជា​ឧបករណ៍​បម្រើ​ដល់​ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ និង​វិសមភាព រួមចំណែក​ដល់​ការអភិវឌ្ឍ និង​គាំពារ​ធនធានមនុស្ស​កា​ន់​តែ​ទូលំទូលាយ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ៕​