ប្រធាន​ក្រុមការងារ​ខណ្ឌ​ច្បារអំពៅ​ ​ប្រាប់​សមាជិក​ក្តាប់​ឲ្យ​បាន​សភាពការណ៍​តាម​មូលដ្ឋាន​

185

ភ្នំពេញ៖ លោកជំទាវ សុភ័គ្គ ថា​វី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ចុះ​ជួយ​ខណ្ឌ​ច្បារអំពៅ បាន​អំពាវនាវ​ដល់​សមាជិក​-​សមាជិក​គណបក្ស​ប្រជាជន ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​បាន​រាល់​សភាពការណ៍​នៅតាម​មូលដ្ឋាន​ ​និង​ត្រូវ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ស្របទៅតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ជូន​។​

​​ថ្លែង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ ​និង​សួ​សុខទុក្ខ​ដល់​សមាជិក​-​សមាជិកា​ ​គណ បក្ស​ក្នុងឱកាស​បុ​ណ្ឌ​ភ្ជុំបិណ្ឌ​ ​កាលពី​ថ្ងៃទី​១៥ កញ្ញា នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ លោកជំទាវ សុភ​គ្គ័ ថា​វី បាន​លើកឡើងថា​ ​ក្នុងនាម​យើង​ជា​មន្ត្រី​ចុះជួយ​ប្រជាពលរដ្ឋ ត្រូវ​យល់ដឹង​អំពី​ទុក្ខលំបាក​របស់​ពលរដ្ឋ មិនត្រូវ​ធ្វើ​អ្វី​ឲ្យ​ហួស​ដែន​កំណត់ នាំ​ឲ្យ​មាន​ការមិនសប្បាយចិត្ត​និង​មិន​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះឡើយ​។​

​​លោកជំទាវ​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ​បច្ចុប្បន្ន​បានធ្វើ​ឲ្យប្រទេស​មាន​សុខសន្តិភាព​ និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​បន្ត​ចុះ​អប់រំ ដល់​ពលរដ្ឋ​ឲ្យ​ជួយ​ថែរក្សា​នូវ​សមិទ្ធផល​ទាំងនេះ ជាងនេះទៅទៀត​ត្រូវ​តាមដាន​ក្តាប់​ឲ្យ​បាន​រាល់​សភាពការណ៍​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ទាំង​សភាពការណ៍​ប្រជាជន និង​សកម្មភាព​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ហើយ​ដាក់ចេញ​នូវ​ភារកិច្ច​និង​វិធានការ​នានា​ឲ្យ​បាន​ទាន់ពេលវេលា​៕​