សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅ​វត្តក្រពើហា

220

នំពេញ ៖ ​​ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩នេះ​ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤​ នៅក្នុងវត្តក្រពើហា។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សមាជិក សមាជិកា រដ្ឋសភាមួយចំនួន បានអញ្ជើញកាន់បិណ្ឌទី៤ នៅវត្តក្រពើហា ក្រុងតាខ្មៅ នៅខេត្តកណ្ដាល។

នៅក្នុងពិធីនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតន​ ត្រៃសមាទានសិល ធ្វើ​កិច្ច​នមស្សការ​បង្សុកូល​ព្រមទាំងបាននាំយកនូវ​​បច្ច័យ​ទេយ្យទាន​គ្រឿង​ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ​បាយសម្ល​ នំចំណី ជាច្រើនមុខទៅវេរប្រគេន​​ព្រះសង្ឃ ​ដើម្បីឧទ្ទិសដល់​ដួង​វិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ​ដែល​បានលះបង់ជីវិត ដើម្បី​បុព្វហេតុ​ រំដោះជាតិ និងប្រជាជន ​ពី​របប​អាណានិគម​ចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍​ ប៉ុលពត ​ហើយជាពិសេសជាងនេះ​ទៅទៀត ​គឺប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​​យ៉ាង​ព្រៃផ្សៃ ​និងស្លាប់​យ៉ាង​អយុត្តិធម៌​ នៅក្នុងរបបកម្ពុជា​ ប្រជាធិបតេយ្យ​ ដោយ​សូមឲ្យ​ដួង​វិញ្ញាណក្ខន្ធ​​អ្នកទាំង​អស់ឲ្យបានទៅកាន់​សុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពីធីបុណ្យកាន់បិណ្ឌនេះដែរ សម្តេចចក្រី ប្រធានរដ្ឋសភា និងលោកជំទាវ ក៏បាននាំយកទេយ្យ​ទាន​មួយ​ចំនួន​ និងថវិកា​ផ្ទាល់របស់សម្តេចចំនួន ៣៥លានរៀល ប្រគេនដល់ព្រះសង្ឃ ដើម្បី​កសាង