ប្រាក់​ឈ្នួល​កម្មករនិយោជិត​ឆ្នាំ​២០២០ ប្រកាស​ជា​ផ្លូវការ​ចំនួន​១៩០​ដុល្លារ​អាមេរិក​

244

ភ្នំពេញ៖ បន្ទាប់ពី​បើក​កិច្ចពិភាក្សា និង​ឈានដល់​បោះឆ្នោត​សម្រេច ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា គឺ​ចំនួន ដុល្លារ​អាម៉េរិក ដែល​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២០​តទៅ​។

​​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​១ លើក​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាត បាន​លើកឡើងថា តាម​លទ្ធផល​នៃ​ការបោះឆ្នោត​លទ្ធផល​ចុងក្រោយ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​ឆ្នាំ​២០២០ ត្រូវបាន​តម្លើង​ចំនួន ១៨៧​ដុល្លារ ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ជួយឧបត្ថម្ភ​បន្ថែមចំនួន ៣​ដុល្លារ​បន្ថែមទៀត ហេតុនេះ​រួម​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​គឺ​ចំនួន ១៩០​ដុល្លារ​។

​​លោក​ឧកញ៉ា ណា​ង សុធី ភាគី​តំណាង​ឲ្យ​និយោជក លើកឡើងថា ទាក់ទិន​លទ្ធផល​នេះ ជា​គោលការណ៍ និយោជក​យើង​ទទួល​ដោយ​រីករាយ ព្រោះ​វា​ជា​ច្បាប់​ដែល​កំណត់ដោយ​ត្រីភាគី​។ យើង​សង្ឃឹមថា ចំពោះ​សំណើ​ទម្លាក់​តម្លៃ​អគ្គិសនី ពន្ធ ភាគី​ក្រសួង​នឹង​យកទៅ​ពិ​ភ្សា​ការ​តាម​គោលការណ៍​ដែល​ច្បាប់​បាន​កំណត់ គឺ​នឹង​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ក្រសួង​ការងារ​តាម​ជំនាញ​។​

​​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជក​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ពី​ចំនួន ៤០​ដុល្លារ ក្នុង​ឆ្នាំ​១៩៩៧ រហូតដល់​ចំនួន ១៨២​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​នេះ​។ សូមបញ្ជាក់​បន្ថែមទៀត​ថា ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រទេស​ប្រកួតប្រជែង​វិស័យ​កាត់ដេរ​ម្រា​ប់​ឆ្នាំ​២០២០ ប្រទេស​វៀតណាម​ទទួលបាន​ខ្ពស់បំផុត​ចំនួន​១៩០​ដុល្លារ​, មី​យ៉ាន់​ម៉ា​កើនឡើង​ពី​៩២ ដល់​១០៤​ដុល្លារ និង​បង់​ក្លា​ដេ​ស​ចំនួន ៩៦​ដុល្លារ​អាមេរិក​៕​