ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​ក្រើន​រម្លឹក​ប្រជាពលរដ្ឋ​គោរពច្បាប់​ចរាចរណ៍ ​ក្នុង​ឱកាស​រដូវបុណ្យ​​ភ្ជុំបិណ្ឌ

280
A Cambodian traffic policeman directs the traffic along a street in Phnom Penh on March 15, 2012. AFP PHOTO/ TANG CHHIN SOTHY / AFP PHOTO / TANG CHHIN SOTHY

ភ្នំពេញ ៖ ​ជានិច្ចកាលសម្តេច ​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ ​តែងតែ​រម្លឹក​​ជាប្រចាំ​ឲ្យ​ប្រជាពលរដ្ឋ​​ទាំងអស់រួមគ្នាគោរពច្បាប់​ ចរាចរណ៍​​ បើកបរដោយ​ប្រុងប្រយ័ត្ន ជាពិសេស​​ពេល​រដូវបុណ្យ​​ភ្ជុំបិណ្ឌ​នេះ។

តាមរយៈហ្វេសប៊ុក​របស់​ នៅព្រឹកទី​២៤ ខែកញ្ញានេះ ​​ត្រូវនឹង​បិណ្ឌទី១១ សម្តេចតេ​ជោ​​ ៖ សូមបងប្អូន​​ប្រជាពលរដ្ឋ ​និងពុទ្ធបរិស័ទទូទាំងប្រទេស​ទទួលបាននូវបុណ្យកុសល ​និង​ជួប​តែ​សេចក្តីសុខ សេចក្តី​ចម្រើន ព្រមទាំងពរ៥ប្រការ ​គឺ​អាយុ វណ្ណៈ ​សុខៈ ពលៈ និង​បដិភាណៈ​​ កុំបី​ឃ្លៀងឃ្លាត​ឡើយ។ ​សម្តេច បានបន្តថា ដោយសារសន្តិភាព ​និង​ស្ថិរភាព​ពេញលេញ ទើបយើង​មាន​ឱកាស​ប្រារព្ធ​ពិធីបុណ្យតូចធំ​ នៅក្នុងប្រទេសជាតិបាន។

សម្តេច សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​បង្កើន​កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​​សាធារណៈ ​របៀបរៀបរយ ​និង​សម្រួល​ចរាចរណ៍​ឱ្យបានល្អប្រសើរ ដើម្បីបង្ក​​លក្ខណៈ​​ងាយ​ស្រួល​ជូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍​ឲ្យ​បានចូលរួមក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌនៅ​គ្រប់ទីកន្លែងទូទាំងប្រទេស ។

ទន្ទឹមនេះ សម្តេច ក៏​សូមបងប្អូន​​ប្រជាពលរដ្ឋ បើកបរ​ដោយមានការយោគយល់​អាធ្យាស្រ័យ​ខ្ពស់ និង​គោរពច្បាប់ ​ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា​ ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕