ADB៖ សេដ្ឋកិច្ច​របស់​កម្ពុជា ​នឹង​នៅ​តែ​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ​នេះ

225

ភ្នំពេញ៖ របាយការណ៍​ថ្មីមួយ ដែល​ចេញ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB) បាន​ឲ្យដឹ​ង​ថា​ សេដ្ឋកិច្ចរបស់​កម្ពុជា​ នឹង​នៅ​តែ​បន្ត​សម្រេច​បាន​កំណើន​រឹង​មាំ​ក្នុង​ឆ្នាំ​នេះ​ បើ​ទោះ​បី​ជា​ផលិតកម្ម​កសិកម្ម​ មាន​ការកើន​ឡើង​យឺត​ ជាង​ការ​រំពឹង​ទុក​ក៏​ដោយ​។ ​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់ ​ADB ​នៅ​ថ្ងៃ​ទី​២៦​ ខែកញ្ញា ​ឆ្នាំ​២០១៩​នេះ ​បាន​ឱ្យដឹ​ង​ថា ​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ របាយការណ៍ប្រចាំ​ឆ្នាំ​របស់​ខ្លួន​អំពី​សេដ្ឋកិច្ច​ដែល​មាន​ឈ្មោះ​ថា​ ទស្សនៈ​វិស័យ​អភិវឌ្ឍន៍​អាស៊ី ​(ADO)​ ឆ្នាំ​២០១៩ ​ADB ​រក្សា​ការព្យាករណ៍​របស់​ខ្លួន​ អំពី​កំណើន​ផលិ​តផ​ល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស) ពិតសម្រាប់​ប្រទេសក​ម្ពុជា​ ក្នុង​កម្រិត​ ៧.០​ភាគរយ​ សម្រាប់ឆ្នាំ​នេះ ​និង​ ៦.៨ភាគរយ សម្រាប់​ឆ្នាំ២​០២​០។​

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ «សេដ្ឋកិច្ច​របស់កម្ពុជា ​បន្ត​រី​ក​ចម្រើន​ក្នុង​ល្បឿន​មួយ​ដ៏​ខ្លាំ​ងក្លា​ ដោយ​សារ​វិស័យ​សេដ្ឋកិច្ច​នាំមុខ​ដូច​ជា ​កាត់​ដេរ ទេសចរណ៍​ពាណិជ្ជ​កម្ម​ និង​សំណង់ ​នៅ​តែ​បន្ត​មាន​ភាព​រឹងមាំ»​។​ លោក​ស្រី ​បន្ដ​ថា​ «ជាមួយ​នឹង​ភាព​មិនប្រាកដ​ប្រជា ​នៃប​រិយាកាស​ពាណិជ្ជកម្ម ​សកល​មាន​ការ​កើន​ឡើង​ព្រម​ទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើវិ​ស័យ​សេវាក​ម្ម​ ដូច​ជាទេសចរ​ណ៍កម្ពុជា​ ត្រូវ​ការ​យុទ្ធ​សាស្ត្រ​ពិពិធកម្ម ​មួយ​ជាប​ន្ទាន់​ដែល​ផ្តោត​លើអ្វី​ដែល​មាន​ភាព​សមស្រប​សម្រាប់​ខ្លួន​ឯង​ព្រម​ទាំ​ង​ផ្តោត​លើ​ផលិត​ផល​ និង​សេវា​កម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ជាង​មុ​ន»​។

នាយិកា ADB ប្រចាំប្រទេស​កម្ពុជា ​បាន​បន្ដ​ទៀត​ថា​ ការ​ធ្វើ​បែប​នេះ ​តម្រូវ​ឲ្យ​កាត់​បន្ថយ​ហានិភ័យ ​ដែលកើត​ឡើង​ពីកា​រ​ផ្តល់​ឥណទាន ​ដល់​វិស័យ​អចលន​ទ្រព្យ ​ដែល​កំពុង​តែ​មាន​កំដៅ​កើន​ឡើង​ ការ​អភិវឌ្ឍកម្លាំង​ពលកម្ម ​ប្រកប​ដោយជំនាញ ​និង​មាន​ផលិត​ភាព​ខ្ពស់​ជាង​មុន​ដើម្បី​រ​ក្សា​តុ​ល្យ​ភាព​នឹងប្រា​ក់​ឈ្នួលដែ​លកំ​ពុង​កើន​ឡើង​ និង​ទាក់​ទាញការ​វិនិយោគ​មូល​ធន​ប្រកប​ដោយគុ​ណភា​ពខ្ព​ស់ ​ដែលទាំ​ងអ​ស់នេះ​ ត្រូវកា​រ​ឲ្យមា​ន​ផង​ដែរ​ នូវ​អភិបាល​កិច្ចល្អ និងស្ថា​ប័នដែល​រឹង​មាំ។ ​សេចក្ដី​ប្រកាសព័ត៌មាន ADB បានបញ្ជាក់​ថា ​របាយ​ការណ៍​នេះ ​បាន​កត់​សម្គាល់​អំពី​ហានិភ័យ ចំពោះ​ផលិតកម្ម​ ដែល​អាច​រង​ផល​ប៉ះពា​ល់ពីការ​ប្រែប្រល​អាកាស​ធាតុ​។ ​គ្រោះរាំ​ងស្ងួ​ត​ដែល​បាន​កើត​ឡើង​ នៅអំ​ឡុងពា​ក់​កណ្តាល​ឆ្នាំ​ដំបូ​ង ​បាន​ធ្វើ​ឲ្យផលិត​កម្ម​កសិផល​ និង​ជល​ផល​មាន​ការ​ធ្លាក់​ចុះ ​ដោយបា​នកា​ត់ប​ន្ថយ​កំណើនសេ​ដ្ឋកិ​ច្ចនៅ​ក្នុងវិ​ស័យ​កសិក​ម្ម ម​កត្រឹម​ប្រមាណ១.១ភាគរយ សម្រាប់ឆ្នាំនេះ។ ​កំណើន​វិស័យ​ឧស្សាហកម្ម​ មាន​ភាព​រឹង​មាំដោយសារ​កំណើន​ដ៏​ឆាប់​រហ័ស ​នៃ​ផលិតកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ ជា​ពិសេស​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ដែល​បាន​នាំ​ឲ្យ​មាន​ការ​តម្លើង​ការ​ព្យាករណ៍​របស់ ​ADB​ ពី​ ១០.១ភាគ​រយ​ កាល​ពី​ខែ​មេសា​កន្ល​ង​ទៅ​ ទៅ​១០.៦​ភាគរយ ​សម្រាប់​វិស័យ​នេះ​។ ​កំណើន​ នៃ​ការ​នាំ​ចូល​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ទោះ​បីការ​នាំចេញ​ទំនិញ ​និង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ ​មាន​ការ​កើន​ឡើង​យ៉ាង​រឹង​មាំក៏​ដោយ​។ ​ដូច្នេះ​ ឱន​ភាពគណនី​ចរន្ត (ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥតសំ​ណង)​ ត្រូវបា​ន​រំពឹ​ង​ថា ​នឹង​កើន​ឡើង​នៅក្នុ​ង​រយៈ​ពេ​ល​នៃការ​ព្យាករណ៍​នេះ។​

ឱនភា​ព​នេះ ​ទទួលបា​ន​ហិរញ្ញប្បទាន​ពី​លំហូរ​ចូល​ នៃកា​រ​វិនិយោគ​ផ្ទាល់​ពីប​រទេស ​ដែល​នឹង​បន្ត​គរ​ពូន​ទុនបម្រុង​ដុលអ​ន្តរ​ជាតិ​ ឲ្យ​ឡើង​ដល់ប្រ​មាណ ​១២.៣​ ពាន់​លាន​ដុល្លារ​ ត្រឹម​ដំណាច់​ឆ្នាំ​នេះ ​ដែល​អាច​រ៉ា​ប់រងចំណាយ​សម្រាប់​ការ​នាំ​ចូល​បាន​រយៈ​ពេល​៦​ខែ។​ ដោយ​សារ​ប្រេង​ឥន្ធ​នៈ​មា​នត​ម្លៃទា​បជាង​មុន និង តម្លៃស្បៀងអាហារមានការកើនឡើងតិចតួចអតិផរណា មានកម្រិតទាបត្រឹម ១.៤ភាគរយ នៅចុងខែមិថុនា បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៨ និង រំពឹងថាមានកម្រិត ២.២ភាគរយជាមធ្យម សម្រាប់ឆ្នាំ២០១៩។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។

ក្នុងឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១.៦ពាន់លានដុល្លារ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៨ ក្នុងនោះ មាន៤៩ប្រទេសនៅក្នុងតំបន់នេះ៕