យុវជនថា មិនអាចទទួលយកវត្តមាន របស់ទណ្ឌិត សម រង្ស៊ី នោះទេ បើសិនការត្រឡប់នេះ​​គឺ​ដើម្បី​បំផ្លាញ​​សន្តិភាពកម្ពុជា

768

ភ្នំពេញ ៖ ​យុវជនកម្ពុជាបានបង្ហាញគោលជំហរថា ពួកគេពុំអាចទទួលយកវត្តមាន របស់ទណ្ឌិត សម រង្ស៊ី នោះទេ បើសិនជាការវិលត្រឡប់របស់លោក ធ្វើឡើងក្នុងគោលបំណង​​មក​​បំផ្លិចបំផ្លាញ​​​សុខសន្តិភាពដែលកម្ពុជាមានសព្វថ្ងៃ

យុវជនកម្ពុជាបានបញ្ជាក់ថា វត្តមានរបស់លោក សម រង្ស៊ី នៅកម្ពុជាពុំអាចទទួលយក​​បានជា​​ដាច់ខាត បើសិនការសន្យាវិលត្រឡប់របស់គាត់ គឺធ្វើឡើងក្នុង​គោលបំណង​ទុច្ចរិត ​មានន័យថា​​មក​​បំផ្លិចបំផ្លាញ​ សុខសន្តិភាពកម្ពុជា ញុះញង់ បំបែកបំបាក់សាមគ្គីភាពកម្ពុជា។ ពួកគាត់ បន្តថា ក្នុង​​នាម​លោក សម រង្ស៊ី ជាប្រជាពលរដ្ឋកម្ពុជាមួយរូប និងជាអ្នកនយោបាយជើងចាស់ លោក​គួរ​តែទទួល​ស្គាល់​កំហុសនូវទង្វើររបស់ខ្លួនទៅតាមផ្លូវច្បាប់របស់កម្ពុជា

ថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានប្រកាសជាសាធារណៈថា លោកនឹងវិលត្រឡប់ចូលមកកម្ពុជាវិញ នៅថ្ងៃទី ៩វិច្ឆិកា ឆ្នាំ ២០១៩ខាងមុខ ។ តែការបញ្ជាក់វិលត្រឡប់មកកម្ពុជាវិញនេះ ទណ្ឌិត សម រង្ស៊ី តែងភ្ជាប់នូវគោលជំហរ ញុះញង់បំផ្លិចបំផ្លាញ សុខសន្តិភាពកម្ពុជា និងផ្ដួលរំលំរដ្ឋាភិបាល​​ស្រប​​ច្បាប់កម្ពុជា។ ម្យ៉ាងវិញទៀត ទណ្ឌិត សម រង្ស៊ី បានធ្វើការប្រមាថព្រះមហាក្សត្រកម្ពុជា ជា​​សាធារណៈថែមទៀតផង​ ដោយធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានភាពមិនពេញចិត្ត​និងថ្កោលទោស​​ជាខ្លាំង ហើយទង្វើទាំងអស់នេះ សុទ្ធតែជាទង្វើខុសច្បាប់ទាំងអស់៕