ក្រុង​ហុងកុង​ជិត​នឹង​ធ្លាក់​ចូល​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ខណៈ​នគរបាល​ចាប់​ខ្លួន​មនុស្ស ២៦៩​នាក់​

279

ហុង​កុង៖ នគរបាល​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​អំពើ​ហិង្សា​រយៈពេល​មួយថ្ងៃ​ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង ២០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​បាន​បាញ់​ទៅលើ​អ្នក​តវ៉ា​វ័យ​ជំទង់​ម្នាក់​។​ ដោយ​ចង់​បញ្ជាក់​ពី​ការ​រីក​រាល​ដាល​នៃ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​អង្គារ នគរបាល​បាន​បង្ហាញ​ថា ​ពួកគេ​បាន​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចំនួន ១៤០០​ធុង, គ្រាប់កាំភ្លើង​ជ័រ​ចំនួន ៩០០គ្រាប់​, គ្រាប់​អេ​ប៉ុង​ចំនួន ២៣០​គ្រាប់, ​ថង់​កញ្ចប់​គ្រាប់​សណ្ដែក​ចំនួន ១៩០​ថង់ និង​ការ​បាញ់​គ្រាប់កាំភ្លើង​ពិត​ចំនួន ៥​គ្រាប់​ជា​ការ​បាញ់​ព្រមាន​។

នៅ​ក្នុង​ការ​ប្រៀប​ធៀប ក្រុម​មន្ត្រី​បាន​បាញ់​កំប៉ុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចំនួន ១០០០​កំប៉ុងក្នុង​រយៈពេល​ ២​ខែ​ដំបូង​នៃ​ការ​តវ៉ា​។ កាលពី​ថ្ងៃ​ពុធ​ក្រុម​មន្ត្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ មនុស្ស​ចំនួន ២៦៩​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ក្នុងអំឡុងពេល​នៃ​ការ​ជួប​ជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ ​ដោយ​អ្នកខ្លះ​មាន​អាយុ ១២ឆ្នាំ​ និង​ចាស់​ជាងគេ​គឺ​អាយុ ៧១ឆ្នាំ​។ នេះ​គឺជា​ចំនួន​មនុស្ស​ច្រើន​បំផុត​ចាប់​តាំង​ពី​ការ​ធ្វើ​បាតុកម្ម​បាន​ចាប់ផ្ដើម​។​ កាលពី​ថ្ងៃ​អង្គារ​គេ​បាន​មើល​ឃើញ​មានការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ​បំផុត​ នៅ​ក្នុង​ទីក្រុង​ហុងកុង​ចាប់​តាំង​ពី​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បាន​ផ្ទុះឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​ អស់​រយៈ​ជាង​ ៤​ខែ​កន្លង​មក​នេះ​។ ប្រទេស​ចិន​បាន​ប្រារព្ធ​ខួប ៧០ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត ​ដោយមាន​ក្បួន​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ប៉េកាំង​ នៅ​ថ្ងៃ​ដំណាលគ្នា​នោះ​៕

អត្ថបទ៖ សុខ​មាន