ប្រជា​ពល​រដ្ឋ​កម្ពុជា ​គាំទ្រ​ការ​បរិភោគ​អំបុក​ការពារ​ជាតិ ​សាសនា ​ព្រះមហាក្សត្រ ​៩វិច្ឆិកា

202

ភ្នំពេញ ៖ ​ ប្រជាពលរដ្ឋកម្ពុជា បង្ហាញការគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ដោយឱ្យប្រជាពលរដ្ឋទាំងអស់ បរិភោគ​អំបុករួមគ្នា​នៅទូទាំងប្រទេសនៅ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ប្រជាពលរដ្ឋកម្ពុជា បង្ហាញការសប្បាយចិត្តជាខ្លាំង បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យពលរដ្ឋគ្រប់រូបចូលរួម បរិភោគអំបុក រួមគ្នា សម្រាប់ថ្ងៃ ៩ខែ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។ ប្រជា​ពល​រដ្ឋ​ថា​ ការ​បរិភោគ​អំបុក ​ខាងមុខនេះ​ គឺជា​ថ្ងៃ​បង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប​ក្នុង​ការការពារជាតិ សាសនា និងព្រះមហាក្សត្រ និង​បង្ហាញ​យ៉ាង​ច្បាស់ថា​ ពលរដ្ឋកម្ពុជា​ស្រលាញ់​សុខសន្តិភាព​ និងការរីកចំរើនរបស់ជាតិដែលកម្ពុជា មានសព្វថ្ងៃ ជាពិសេស​​ប្រឆាំង​​ជា​ដាច់​ខាត​រាល់​​ការ​ប៉ុនប៉ង​របស់​ទណ្ឌិត សម រង្ស៊ី ដែលចង់ប្រើប្រាស់​ថ្ងៃទី ៩វិច្ឆិកា ដើម្បី​ផ្ដួល​រំលំរដ្ឋាភិបាលស្របច្បាប់ ​ផ្ដួល​រំលំរបបរាជានិយម

ការអំពាវនាវរបស់​សម្ដេច តេជោ ហ៊ុន សែន ឱ្យប្រជាពលរដ្ឋ​បរិភោគ​អំបុក​ការ​ពារជាតិ ធ្វើឡើង​​កាល​ពីថ្ងៃទី ២ ខែតុលាម្សិលម៉ិញ ពោលគឺបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី ប្រកាសវិល​ត្រឡប់​ចូល​កម្ពុជា​​វិញ ថ្ងៃទី៩វិច្ឆិកា ។ ការប្រកាសវិលត្រឡប់ចូលកម្ពុជា វិញរបស់ទណ្ឌិត សម រង្ស៊ី គឺភ្ជាប់នូវ​គោល​ការណ៍ ក្បត់ជាតិ ដោយទណ្ឌិតរូបនេះ បានប្រកាសជាសាធារណៈ ​ញុះញង់​ឱ្យកងកម្លាំងធ្វើរដ្ឋ​​ប្រហារ​ប្រឆាំង​​រដ្ឋាភិបាលសព្វថ្ងៃ ញុះញង់ ឱ្យប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួម ផ្ដួល​រំលំរដ្ឋាភិបាល​ ថែមទាំងធ្វើការ​ប្រមាថ​ព្រះមហាក្សត្រ​ជាបន្តបន្ទាប់​ និង​ចង់បញ្ចប់​របប​រាជានិយម តាម​រយៈការឱ្យព្រះមហាក្សត្រ​ធ្វើការដាក់រាជ្យថែមទៀតផង

ដូច្ចេះ ប្រជាពលរដ្ឋប្រឆាំង​ដាច់ខាត​វត្តមានទណ្ឌិត សម រង្ស៊ីនៅកម្ពុជា ​ហើយ​ពួកគេត្រៀម​ខ្លួន​រួចរាល់ ដើម្បីទទួលអំបុករួមគ្នាជាមួយពលរដ្ឋខ្មែរ នៅទូទាំង ប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ខាង​មុខនេះ បង្ហាញពីភាពរីករាយក្រោមដំបូកសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ៕