Paul Pogba ​អវត្តមាន​ពី Manchester United ពេល​ទៅផ្ទះ AZ Alkmaar យប់​នេះ​

197

បាល់ទាត់៖ ​ខ្សែ​បំរើ Manchester United, Paul Pogba​ នឹង​អវត្តមាន​ពី​ក្រុម ​នៅពេល​ធ្វើដំណើរ​ទៅ​ទឹកដី​ហូ​ឡង់​ជួប​ក្រុមម្ចាស់ផ្ទះ AZ Alkmaar រាត្រី​នេះ​ក្របខណ្ឌ UEFA Europa League ដោយសារ​របួស​ប្រអប់ជើង​។ កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ​បាន​ចូល​លេង​ពេញការ​ប្រកួត​នៅពេល Manchester United យកឈ្នះ Rochdale​ ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ពាន Carabao Cup និង​ពេល​ជួប​ជាមួយ Arsenal កាលពី​រាត្រី​ថ្ងៃ​ចន្ទ​។

ក្រៅពី Paul Pogba, Manchester United ក៏​អវត្តមាន​កីឡាករ​សំខាន់ៗ​ជាច្រើន​ទៀត​ដែរ​ដូចជា Anthony Martial, Luke Shaw និង Aaron Wan-Bissaka​។ ​ជាមួយនឹង​អវត្តមាន​កំលាំង​សំខាន់ៗ​ខាងលើ​គ្រូបង្វឹក Ole Gunnar Solskjaer​ បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​មុន​ការប្រកួត​យប់​នេះ ខណៈ​លោក​ក៏មាន​ការបារម្ភ​ផ្សេងទៀត ​គឺ​ទីលាន​ប្រកួត​ដែល​ក្រាល​ដោយ​ស្មៅ​សិប្ប​និម្មិត​។ ​Manchester United បាន​បើក​ការប្រកួត​ដំបូង​ក្នុង​ពូ​ល L នេះ​ដោយ​យកឈ្នះ Astana ០ ខណៈ AZ Alkmaar ស្មើ ២២ នៅផ្ទះ Partizan Belgrade

អត្ថបទ​៖​នាង សុភា​វុ​ធ