របាយ​ការណ៍​នានា​៖​ ទីក្រុង​ហុងកុង​គ្រោង​នឹង​ហាម​ប្រាម​ការ​ពាក់​ម៉ាស​មុខ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​

223

ហុង​កុង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទីក្រុង​ហុងកុង​គ្រោង​នឹង​អនុម័ត​ច្បាប់​បន្ទាន់​មួយ​ ដើម្បី​ហាមឃាត់​ការ​បិទ​បាំង​មុខ​នៅ​ពេល​ប្រមូល​ផ្តុំ​គ្នា ​ខណៈ​ដែល​អាជ្ញាធរ​បាន​ព្យាយាម​ដោះ​ស្រាយ ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជិត ៤​ខែ​មកនេះ​។

បាតុករ​ជាច្រើន​ពាក់​ម៉ាស់​មុខ ​ដើម្បី​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ រួម​ជាមួយ​មួក​សុវត្ថិភាព​ពណ៌​លឿង វ៉ែនតា ​និង​ឧបករណ៍​ដកដង្ហើម​ ដើម្បី​ការពារ​ខ្លួន​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​អាវុធ​របស់​នគរបាល​។​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត South China Morning Post បាន​អោយ​ដឹង​ថា ​ក្រុម​មន្ត្រី​គ្រោង​នឹង​រារាំង​ការ​ប្រមូល​ផ្តុំ​នា​ពេល​អនាគត​ ដោយ​ការ​ដាក់​ចេញ​បម្រាម​ការ​ហាម​ឃាត់​ នៅ​ក្រោម​ច្បាប់​គ្រាអាសន្ន​យុគសម័យ​អាណានិគម​ ដែល​ឆ្លងកាត់​ច្បាប់​របស់​ទីក្រុង​នេះ​។​ របាយការណ៍​បាន​បន្ថែម​ថា ​ប្រធាន​ប្រតិបត្តិ​លោកស្រី Carrie Lam ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ប្រកាស​ពី​វិធានការនេះ​នៅ​ថ្ងៃ​សុក្រ​នេះ​៕

អត្ថបទ៖ សុខ​មាន