មន្ត្រី​អ៊ីរ៉ាក់​​៖ ​ការ​បាញ់​​នៅ​ពេល​តវ៉ា​ក្នុង​ទីក្រុង​បាដាដ​ត្រូវ​បាន​​ស៊ើប​អង្កេត​

161

អ៊ីរ៉ាក់៖ អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ​​អ៊ីរ៉ាក់​បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា ការ​ស៊ើប​អង្កេត​​កំពុង​ធ្វើ​ឡើង ​ដើម្បី​កំណត់​ប្រភព​នៃ​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០នាក់​​អំឡុង​ពេល​​មាន​​ភាព​ចលាចល​រយៈ​ពេល ៦ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ។

អ្នកនាំពាក្យ​​លោក សាត ម៉ាន បាន​អះអាង​ថា កង​កម្លាំង​សន្តិសុខ​​ក្នុង​តំបន់​ មិន​បាន​ប៉ះ​ទង្គិច​​ជាមួយ​ក្រុម​អ្នក​តវ៉ា​​ទេ ដែល​នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​​នៅ​ក្នុង​ទីក្រុង​​បាដាដ ហើយ​លោក​បាន​បន្ត​ថា ​”​នេះ​​​​គឺ​បាត​ដៃ​​ប្រកប​ដោយ​គំនុំ​​មាន​គោល​ដៅ​​ទៅ​លើ​ពួក​គេ​ទាំង​សង​ខាង ​ទាំង​ក្រុម​អ្នក​តវ៉ា​ទាំង​ក្រុម​កង​កម្លាំង​សន្តិសុខ​​ កាល​ពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​នោះ វា​ជា​​ថ្ងៃ​បង្ហូរ​ឈាម​​ខ្លាំង​បំផុត​ នៃ​ភាព​ចលាចល​​ក្នុង​ទីក្រុង​នេះ។ ​នៅ​ពេល​នោះ​ការ​តវ៉ា​​ត្រូវ​បាន​បែក​ខ្ញែក​គ្នា ខណៈ​ដែល​កង​កម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់​ពិត ​​ទៅ​កន្លែង​មនុស្ស​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋាភិបាល។ ​ក្រុម​អ្នក​តវ៉ា និង​ក្រុម​ភ្នាក់ងារ​ព័ត៌មាន​​ នៅ​កន្លែង​កើត​ហេតុ​​នៃ​ការ​តវ៉ា​​និយាយ​ថា ពួក​គេ​បាន​ឃើញ​​កង​កម្លាំង​សន្តិសុខ​ បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុករ​ អ្នក​តវ៉ា​​មួយ​ចំនួន​និយាយ​ថា អ្នក​លប​ឆ្មក់​បាញ់​កំពុង​ចូល​រួម​ជាមួយ​គ្នា​ ដើម្បី​បំបែក​​ការ​តវ៉ា​។ ការ​តវ៉ា​​បាន​ផ្ទុះ​ឡើង​​នៅ​ទីក្រុង​បាដាដ​ និង​នៅ​តាម​ទីក្រុង​មួយ​ចំនួន​នៅ​ភាគ​ខាង​ត្បូង​ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​។ ​លោក ម៉ាន បាន​និយាយ​ថា មនុស្ស ១០៤នាក់​ក្នុង​នោះ​មាន​ទាំង​សមាជិក​​សន្តិសុខ​ ៨នាក់​បាន​បាត់​បង់​ជីវិត ​​ក្នុង​ភាព​ចលាចល​​​រយៈ​ពេល​​ ៦ថ្ងៃ​កន្លង​មក​នេះ៕

អត្ថបទ៖ រិទ្ធី