Juventus​ យកឈ្នះ​នៅ​ទឹកដី Inter Milan ឡើងឈរ​កំពូល​តារាង​អ៊ីតាលី Serie A

150

បាល់ទាត់៖ ​ទីបំផុត​ក្រុម​ដែល​ឈ្នះ​រហូត​នៅ​អ៊ីតាលី Inter Milan ស្គាល់​រសជាតិ​ចាញ់​ហើយក្រោយ​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ថ្វី​ជើង​ក្រុម​ការពារ​ជើងឯក​សេះបង្កង់ Juventus ១​។ ​ក្រុម​របស់​លោក Antonio Conte ប្រកួត​មិន​ចាញ់​សោះ មិន​ស្មើ​សោះ ៦ប្រកួត​ជាប់​គ្នា​មក​ហើយ​មាន ១៨ពិន្ទុ​ពេញ​តែ​ការប្រកួត​រវាង​ក្រុម​ខ្លាំង​ពី​ទាំង២ យប់មិញក្រុម​ភ្ញៀវ Juventus ​បាន​នាំ​មុខ​មុន​តាំងពី​នាទី​ទី៤ ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន Paulo Dybala​

​​តែ​ក្រុម​ម្ចាស់ផ្ទះ Inter Milan ក៏​តាម​ស្មើ​វិញ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Lautaro Martinez ក្រោយ​កំហុស​បាល់​ប៉ះ​ដៃ​របស់ Matthijs de Ligt​។ ឈាន​ចូល​វគ្គ​ទី​២ Gonzalo Higuain​ ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល ហើយ​កីឡាករ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូប​នេះ​ហើយ ​ជា​អ្នក​សំរេច​គ្រាប់​បាល់​ជ័យជំនះ​អោយ Juventus​ នៅ​នាទី​ទី​៨០ អោយ Juventus ​យកឈ្នះ Inter Milan ១ ឡើង​ឈរ​កំពូល​តារាង​ក្រោយ​លេង​បាន ៧​ប្រកួត​មាន ១៩​ពិន្ទុ ខណៈ Inter Milan ធ្លាក់​មក​លេខ​២ វិញ​មាន ១៨​ពិន្ទុ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ