សម្តេច​តេជោ ហ៊ុ​ន សែន​ អញ្ជើញ​ជាអ​ធិបតី​ភាព​ប្រារព្ធ​ខួប​ ៤០ឆ្នាំ ​នៃ​ការបង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា

140

ភ្នំពេញ៖ នៅព្រឹ​កថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​អស្សុជ​ ឆ្នាំកុរ ​ឯ​កស័ក​ ព.ស​.២៥៦៣ ​ត្រូវនឹង​ថ្ងៃទី១​០ ​ខែតុលា ​ឆ្នាំ២​០១៩ ​នេះ ​សម្តេចអ​គ្គមហាសេ​នាបតីតេ​ជោ ​ហ៊ុន ​សែន​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​អញ្ជើញ​ជាអ​ធិបតី​ប្រារព្ធ​ខួបអនុស្សាវរីយ៍​លើកទី​៤០​ នៃ​ការបង្កើ​តធនាគារ​ជាតិ​នៃកម្ពុជាឡើង​វិញ (១០ ​តុលា​ ១៩៧៩​-១០​ តុលា​២០១​៩)។

ពិធីនេះ ​ធ្វើឡើ​ងនៅ​សាលស​ន្និសីទចតុមុខ ​ដោយ​មាន​ការអញ្ជើញ​ចូល​រួមពី​សមាជិក​ សមាជិកា​ រដ្ឋសភា ​ព្រឹទ្ធសភា ​និង​រាជ​រាជ​រដ្ឋាភិបាល​ ថ្នាក់​ដឹក​នាំ​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញ​វត្ថុ​ អង្គ​ទូត​ តំណាង​អង្គការ​ជាតិ និង​អន្តរ​ជាតិ​ ថ្នាក់​ដឹក​នាំ ​និង​មន្ត្រីធ​នាគារ​ជាតិ​នៃ​កម្ពុជា​ជាច្រើ​ននាក់ផ​ងដែរ​៕