អាជ្ញាធរ​ប្រកាស​ផ្អាក​ធ្វើច​រាចរចុះពីស្ពាន​ព្រះមុន្នីវង្ស​ចាស់​ ឆ្ពោះ​ទៅទិ​សមហាវិ​ថីព្រះ​មុន្នី​វង្ស​

451

ភ្នំពេញ៖ សាលា​រាជ​ធានីភ្នំ​ពេញបាន​ប្រកាស​ថា ​ដើម្បី​ធានា​សុវត្ថិភា​ពកា​រដ្ឋាន​ ចា​ប់ពីវេលាម៉ោ​ង​ ២១:០០យប់​ថ្ងៃទី​១៤ខែតុលាឆ្នាំ២០​១៩ ​ដល់ម៉ោង ៥:០០ទៀបភ្លឺ ថ្ងៃទី១៥​ខែ​តុលាឆ្នាំ២០១៩​ ការដ្ឋាន​សាង​សង់បន្ថែម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ នឹង​ធ្វើកា​រចា​ក់បេ​តុងតួ​ស្ពាន(Box Girder) ដំណាក់​កាលទី​១ ​ដោយ​ត្រូវបិទ​ផ្លូវ​មិនឱ្យ​ធ្វើច​រាចរចុះពីស្ពាន​ព្រះមុន្នីវង្ស​ចាស់​ ឆ្ពោះ​ទៅទិ​សមហាវិ​ថីព្រះ​មុន្នី​វង្ស​ឡើយ ។


ចំពោះចរាច​រពី​ស្ពានព្រះ​មុនី្នវង្ស​ចាស់បត់ស្តាំម​កម​ហាវិថីព្រះន​រោត្ត​ម ចរាចរ​ពីមហាវិថី​ព្រះមុនីវ​ង្សទៅ​ស្ពានព្រះមុនីវង្ស​ថ្មី ​និងចរាចរ​ទៅ​មកលើ​ស្ពានអាកាស​ក្បាលថ្ន​ល់ នឹ​ងអនុញ្ញា​ត្តឱ្យ​ធ្វើចរាចរ​ជា​ធម្មតា​៕