Petr Cech​ ចូល​លេង​ហុក​គី​ទឹកកក​លើក​ដំបូង​សង្គ្រោះ​បាល់​ពិន័យ​បាន​ ២​គ្រាប់​

242

ហុក​គី៖ ​ជា​អ្នក​ចាំ​ទី​លើ​វាលស្មៅ​ក៏​ខ្លាំង ឈប់​លេង​បាល់​មកលេង​ហុក​គី​ទឹកកក​ក៏​នៅតែ​ខ្លាំង អតីត​អ្នក​ចាំ​ទី Chelsea និង Arsenal, Petr Cech បាន​សង្គ្រោះ​បាល់​ពិន័យ ២​គ្រាប់​ពេល​បង្ហាញខ្លួន​ដំបូង​ជាមួយ​ក្លិប​ហុក​គី​ទឹកកក Guildford Phoenix នៅ​ក្នុង​ក្រប​ខណ្ឌ National Ice Hockey League ដែល​ជា​លី​គ​ហុក​គី​ទឹកកក​លំដាប់​ទី​២ នៅ​ចក្រភព​អង់គ្លេស​។

​​ការ​បង្ហាញ​ខ្លួន​ដំបូង​នេះ​ដែរ Petr Cech ​ក៏បាន​ជួយ​ក្រុម​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ជ័យជំនះ​ផង​ដែរ​។ អ្នកចាំទី​វ័យ​ចំណាស់ Petr Cech​ បាន​រក្សា​ទី​មិនឲ្យ​គេ​ស៊ុត​ចូល ២០២​ប្រកួត​ក្នុង​អាជីព​នៅ English Premier League ក្នុង​រយៈពេល ១៥​ឆ្នាំ ក្នុង​នោះ ១១​ឆ្នាំ​ជាមួយ Chelsea និង ៤​ឆ្នាំ​ជាមួយ Arsenal​។ ​អតីត​អ្នកចាំទី​ក្រុមបាល់ទាត់​ជំរើស​ជាតិ​ឆេ​ក​រូប​នេះ ​បាន​ចំណាយ​ពេល ១៥​ឆ្នាំ​នៅ Premier League និង​ឈ្នះ​ពាន​រង្វាន់​ជាច្រើន​ អាច​និយាយ​បាន​ថា​អាជីព​របស់​គេ​ស្កប់ស្កល់​ហើយ​។ ​រំលឹក​ថា Petr Cech ​ធ្លាប់​បាន​និយាយ​ថា Ice Hockey គឺជា​កីឡា​ដែល​ខ្លួន​ស្រលាញ់​ដំបូង​បំផុត តែ​បែរជា​ចាប់​យក​បាល់​ទាត់​វិញ​ដោយសារ​ការ​លួង​លោម​ពី​ឪពុក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ