កីឡាករ​កូរ៉េខាងត្បូង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជំ​រុះ World Cup នៅ​ទឹកដី​កូរ៉េខាងជើង​តាម​ច្រក​ចិន​

377

បាល់ទាត់៖ ​ក្រុមបាល់ទាត់​កូរ៉េខាងត្បូង​បាន​ធ្វើ​ដំណើរ ​ទៅ​ទឹកដី​កូរ៉េខាងជើង​ទីក្រុង​ព្យុងយ៉ាង​ថ្ងៃ​ចន្ទ​ម្សិល​មិញ សំរាប់​ការប្រកួត​ជំ​រុះ World Cup ២០២២ តែ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ប៉េកាំង​ប្រទេស​ចិន​សិន ​ទើប​ហោះហើរ​ចូល​ទឹកដី​កូរ៉េខាងជើង​។

​​ជំនួប​ដែល​ហៅថា Korean Derby នឹង​ជា​ជំនួប​ដំបូង​របស់​ក្រុម​បងប្អូន​កូរ៉េ​ទាំង២ នៅ​លើ​ទឹកដី​ព្យុងយ៉ាង​ តាំងពី​ជំនួប​មិត្តភាព​ចុងក្រោយ​នៅ​ឆ្នាំ​១៩៩០​។ ​កីឡដ្ឋាន Kim Il Sung រំពឹង​ថា ​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ពេញ​កីឡដ្ឋាន​ ដែល​ផ្ទុក​ទស្សនិកជន​បាន ៥​ម៉ឺន​នាក់ តែ​មិន​មាន​វត្តមាន​អ្នកកាសែត រឺ​អ្នកគាំទ្រ​កូរ៉េខាងត្បូង​អនុញ្ញាត​អោយ​ចូល​ឡើយ​។ ​សហព័ន្ធ​បាល់ទាត់​កូរ៉េខាងត្បូង​បាន​ស្នើ​សុំ​ ទៅ​កូរ៉េខាងជើង​ផង​ដែរ​ដើម្បី​អោយ​កីឡាករ​ បាន​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​ព្រំដែន​តែ​ម្តង តែ​ត្រូវ​បាន​បដិសេធ​។ ​ទាំង​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ក៏​មិន​មាន​ទៅទៀត ខណៈ​កីឡាករ​កូរ៉េខាងត្បូង​ផ្ទាល់ ​ទៅដល់​ទឹកដី​កូរ៉េខាងជើង​មួយថ្ងៃ​ប៉ុណ្ណោះ​មុន​ការប្រកួត ហើយ​ហ្វឹកហាត់​បានតែ​មួយ​លើក​ប៉ុណ្ណោះ​មុន​ការ​ប្រកួត ហើយ​ទីលាន​ប្រកួត​ទៅ​ទៀត​គឺ​ស្មៅ​សប្ប​និម្មិត​៕

អត្ថបទ​៖​នាង សុភា​វុ​ធ