លោក រៀល ខេម​រិន្ទ្រ ​៖ សម រង្ស៊ី កំពុង​យក​ប្រជាធិបតេយ្យ ​ដើម្បី​បិទបាំង​ចេតនា​បំផ្លិចបំផ្លាញ​ជាតិ​

291

ភ្នំពេញ ៖ អតីត​តំណាងរាស្ត្រ ​នៃ​អតីត​គណបក្សប្រឆាំង​ លោក រៀល ខេម​រិន្ទ្រ ​បាន​លើក​ឡើង​ថា ​ទណ្ឌិត​ សម រង្ស៊ី និង​គូកន ​កំពុង​ដើរតួ​ជា​អ្នក​ប្រជាធិបតេយ្យ ​ដើម្បី​បិទបាំង​ចេតនា ​បំផ្លិចបំផ្លាញ​ជាតិ​សាសន៍​ ខ្លួនឯង ​ដែល​ការ​អះអាង​យ៉ាង​ដូច្នេះ ​គឺ​បន្ទាប់ពី​ទណ្ឌិត ​សម រង្ស៊ី និង​គូកន​ ប្រកាស​ពី​គម្រោង ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល ​ក្រោម​លេស​ នៃ​ការ​វិល​ត្រឡប់​មកកាន់​កម្ពុជា​វិញ​ នៅ​ថ្ងៃទី​៩ ខែ វិច្ឆិកា ​ឆ្នាំ​២០១៩ ​នេះ​។

លោក រៀល ខេម​រិន្ទ្រ ​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្សប្រឆាំង បាន​រិះគន់​មេ​ក្លោង​រដ្ឋប្រហារ សម រង្ស៊ី និង​គូកន ​ចំពោះ​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល ​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​បាន​ហៅ​នយោបាយ ​របស់​ក្រុម​ឧទ្ទាម ​ក្រៅច្បាប់​នេះ​ថា​ ជា​នយោបាយ “​មាត់​ដើរតួ​ជា​អ្នក​ប្រជាធិបតេយ្យ តែ​ទង្វើ​បំផ្លិចបំផ្លាញ ជាតិ​សាសន៍​ខ្លួនឯង​។

លោក រៀល ខេមរិន្ទ បាន​បន្ថែមថា បច្ចុប្បន្ន សម រង្ស៊ី និង​គូកន កំពុងតែ​ព្យាយាម​បំផុស បំផុល​ពល រដ្ឋ ឱ្យ​ក្រោក​ឈរឡើង​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​សកម្មភាព​នេះ​ គឺ​ខុសច្បាប់ ​និង​ជា​អំពើ​ធ្វើ​រដ្ឋ ​ប្រហារ​ខុស​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​ដែល​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង តាមរយៈ​ ការបោះឆ្នោត​ដោយ​សន្តិវិធី​។

គម្រោងការ​រដ្ឋប្រហារ​របស់​ជន​ក្បត់ជាតិ​រូបនេះ ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ​ពីព្រោះ​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប​វណ្ណៈ ​បាន​ចាត់ទុក​អ្នកនយោបាយ​ ដែល​វ័ណ្ឌ​-​ក ដោយ​បណ្តឹង​រូបនេះ ​ថា ​ជា​មនុស្ស​ក្បត់ជាតិ​ ក្បត់​ព្រះមហាក្សត្រ​ ហើយ​សង្គម​កម្ពុជា​ទាំងមូល ​មិន​ស្វាគមន៍​ចំពោះ​ទណ្ឌិត​ និង​គូកន ដែល​ចង់​បំផ្លាញ ​សុខ​សន្តិភាព ​និង​ស្ថិរភាព ​ដែល​កម្ពុជា ​កំពុង​តែ​​មាន​សព្វថ្ងៃនេះ​ទេ​។

បច្ចុប្បន្ន អតីត​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​មួយ​ចំនួន ​បាន​ភ្ញាក់រឭក ​និង​បាន​ប្រកាស​ចូល​សារភាព ​ពី​ទោសកំហុស​របស់ខ្លួន ​ជា​បន្តបន្ទាប់​ ក្រោយ​ចាញ់បោក​ផែនការ​ថ្ងៃ​០៩ ​វិច្ឆិកា​ របស់​ទណ្ឌិត សម រង្ស៊ី​។

លោក រៀល ខេម​រិន្ទ្រ បាន​សង្កត់ធ្ងន់ថា ​ប្រជាពលរដ្ឋ​កម្ពុជា​ បច្ចុប្បន្ននេះ ​ មិនត្រូវ​ការ​អ្នក​នយោ បាយ ​ដែល​បំផ្លាញ​ជាតិ​ បង្អាប់បង្អោន​ជាតិ​សាសន៍​ឯង​ នោះឡើយ ​ហើយ​ថា​អ្វី ​ដែល​ពលរដ្ឋ​កម្ពុជា​ចង់បាន គឺ​ការ​បន្ត​រក្សា​បាន​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​និង​ការ​បន្ត​អភិវឌ្ឍ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ ប្រទេស​ដទៃ​ផ្សេងទៀត​ នៅលើ​សកលលោក​៕