ពិធី​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់ រៀបចំ​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប៊ុល​ហ្ការី​

248

ប៊ុល​ហ្ការី៖ ថ្ងៃទី​១៦​តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គ​ណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់ រៀបចំឡើង​ដោយ​លោកជំទាវ អេ​កា​តេ​រី​ណា ហ្សា​ខា​រី​អេ​វ៉ា ឧបនាយករដ្ឋមន្ត្រី នៃ​កំណែទម្រង់​យុត្តិធម៌ និង​ជា រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ក្នុងនាម​នាយករដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋ​ប៊ុល​ហ្ការី​។

ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏មាន​ការ​អញ្ជើញចូលរួម​ជា​ភ្ញៀវកិត្តិយស ពី​សំ ណាក់ ឥស្សរជន​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ប៊ុល​ហ្ការី ជា​ច្រើនរូប​។ ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះវឌ្ឍនភាព​ថ្មីៗ ដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​ប៊ុល​ហការី​សម្រេចបាន ជាពិសេស​ជា​ប្រទេសមួយ​ដែល​បាន ក្លាយ​ជា​សមាជិក​របស់​អង្គការ​ណា​តូ នៅ​ឆ្នាំ​២០០៤ និង​ជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០០៧​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ជូន​ចំពោះ​រដ្ឋាភិបាល ប៊ុល​ហ្ការី ដែល​បានធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ដ៏​ធំ​មួយ កាលពី​ទសវត្សរ៍​ឆ្នាំ​៩០ ដើម្បី​កែ ប្រែ​សេដ្ឋកិច្ច​តាមបែប​ផែនការ និង​គ្រប់គ្រង​ដោយ​រដ្ឋ ទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី​។

លើ​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ប៊ុល​ហ្ការី ដែល បាន​គាំទ្រ​បេក្ខភាព​កម្ពុជា ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩​។ កម្ពុជា​ក៏បាន​គាំទ្រ​បេក្ខភាព​ប៊ុល​ហ្ការី ក្នុង​ក្រុមប្រឹក្សា​សិទ្ធមនុស្ស អង្គ ការ​សហប្រជាជាតិ អាណត្តិ​ឆ្នាំ​២០១៩២០២១​។

គាំទ្រ​លោក​សាស្ត្រាចារ្យ Valina Todorova ជា សមាជិក​គណៈកម្មាធិការ​សិទ្ធ​កុមារ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៧២០២០ របស់​អង្គការ​សហ​ប្រជា ជាតិ និង​គាំទ្រ​ប៊ុល​ហ្ការី ក្នុង​គណៈកម្មាធិការ​ស្ដីពី​ការ​លុបបំបាត់​ការរើសអើង​ប្រឆាំង​ស្ត្រី សម្រាប់ អាណត្តិ​ឆ្នាំ​២០១៥២០១៨ របស់​អង្គការសហប្រជាជាតិ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​លោក​ជំទាវ អេ​កា​តេ​រី​ណា ហ្សា​ខា​រី​អេ​វ៉ា ក៏បាន​ប្ដេជ្ញា​រួមគ្នា​ក្នុង​ការបន្ត​នូវ​ការគាំទ្រ​គ្នា ទៅវិញទៅមក​ទាំង​ក្នុងក្របខណ្ឌ​ទ្វេភាគី ពហុភាគី បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់ និង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ពិសេស​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ប៊ុល​ហ្ការី​។

សូម​បញ្ជាក់ថា នៅ​ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ប៊ុល​ហ្ការី បាន​ផ្តល់​អាហារូបករណ៍​ជូន​ដល់​សិស្ស និស្សិត​កម្ពុជា​ចំនួន​១០​កន្លែង និង​បានស្នើ​ឲ្យ​មាន​ការបើក​ស្ថាន ឯកអគ្គរដ្ឋទូត​ប៊ុល​ហ្ការី នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៕​