ឯកឧត្តម​លី ​ធុជ នាំ​ម្ចាស់ជំ​នួយគ​ម្រោងពិ​និត្យ​សកម្ម​ភាពបោស​សម្អាត​មីន​ជាក់​ស្តែង នៅបន្ទាយមាន​ជ័យ

146

បន្ទាយ​មានជ័យ៖ នា​ថ្ងៃទី១៧​ ខែ​តុលា​ ឆ្នាំ២​០១៩​ ឯកឧត្តម​ ទេស​រដ្ឋ​មន្ត្រី ​លី ​ធុជ ​អនុ​ប្រធានទី​១ ​អាជ្ញាធរមីន ​និង​ឯក​ឧត្តម ព្រំ​ សុភមង្គល អគ្គ​លេខាធិការ​អាជ្ញាធរ​មីន​ បាន​ដឹក​នាំ​ម្ចាស់ជំ​នួយគ​ម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផ​ល​ដំណាក់​កាល​ទី៣​។


គ​ម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផ​ល​ដំណាក់​កាល​ទី៣​រួម​មាន​៖ តំណាង​ប្រទេស​អូស្ត្រាលី​ Department​ of ​Foreign ​Affairs​ and ​Trade​ (DFAT) ​និង​អង្គកា​រយូអិន​ឌីភី​ ចុះពិ​និត្យ​សកម្ម​ភាពបោស​សម្អាត​មីន​ជាក់​ស្តែង​នៅ​ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មានជ័យ​ និង​សម្ភាសន៍​ជា​មួយ​ប្រជា​ពល​រដ្ឋដែល​ជា​អ្នក​ទទួល​ផល​ពី​ដីបោស​សម្អាត​មីន​រួច ​ដើម្បី​ស្វែង​យល់​ពីប​ញ្ហាប្រឈម​មុន​ពេលបោស​សម្អាត​មីន និង​ភាព​ប្រសើរឡើង​ក្រោយ​បោស​សម្អាត​។
ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ​លី ​ធុជ​ ក្នុ​ងនាម​សម្តេច​តេជោ ​នាយក​រដ្ឋ​មន្រ្តី​ បាន​សំដែង​នូវ​ដឹងគុ​ណ ​និង​ថ្លែង​នូវអំណរ​គុណ​ដល់ដៃគូអភិវឌ្ឍ​ និង​ម្ចាស់​ជំនួយ​ទាំង​អស់​ដែល​បាននឹ​ងកំពុងគាំ​ទ្រទាំង​សម្ភារៈ​ និង​ថវិ​កាជួយដល់​ការ​ងារបោស​សម្អាត​មីននៅក​ម្ពុជា ​ជាពិ​សេសក្នុ​ងគម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធ​ផលដំណាក់កាលទី​៣។
ក្នុង​ឱកាសនោះ​​ដែរ​ តំណាងប្រទេស​អូស្ត្រាលី​ និង​អង្គការ ​UNDP​ ក៏​បាន​ប្តេជ្ញាប​ន្តជួយដល់​កម្ពុជា​លើវិស័យបោស​សម្អាតមីន​រហូត​ដល់​ឆ្នាំ២០២៥ ​ស្របតាម​ផែន​ការយុទ្ធសាស្ត្រដែ​លរាជរដ្ឋា​ភិបាល​កម្ពុជា​បានកំណត់។​
ការ​ចុះពិនិ​ត្យការងារ​បោស​សម្អាតមីន​នេះ មា​នការអញ្ជើ​ញចូ​លរួមពីថ្នា​ក់ដឹ​កនាំអាជ្ញាធរមីន​ អភិបាល​រងខេត្តប​ន្ទាយមា​នជ័​យ ក្រុម​ការងាររៀ​បចំផែន​ការ​សកម្មភាព​មីន​(ម៉ាពូ) ប្រតិបត្តិករ​ស៊ីម៉ាក់​ និង​អាជ្ញាធរមូល​ដ្ឋាន​៕