អង្គការ​អន្តរ​ជាតិ​មួយ​ជឿជា​ក់លើការ​តាំង​ចិត្ត​របស់​កម្ពុជា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន

169

សៀមរាប៖ នៅ​ថ្ងៃទី២១​ ខែ​តុលា​ ឆ្នាំ២០១៩​ អាជ្ញាធរមីន​ សហការជា​មួ​យអង្គការ​ GICHD ​បាន​រៀប​ចំសិក្ខា​សាលា ​ស្តី​ពីកា​រគ្រប់​គ្រងហានិ​ភ័យ​លើវិស័យ​ស​កម្ម​ភាពមី​ន រ​យៈពេល២ថ្ងៃ ​(ថ្ងៃ២​១-២២​ ខែ​តុលា ឆ្នាំ​២០១៩)។


សិក្ខាសាលា​នេះមា​នកា​រចូល​រួមពីម​ន្ត្រីជាន់​ខ្ពស់ម​កពីភាគីពា​ក់ព័​ន្ធ រួ​មមា​ន ទីស្តីការ​គណៈរដ្ឋមន្ត្រី ​កង​ទ័ពជើងគោក​នៃ​កងយោធពលខេ​មរភូមិន្ទ ​នគរបាល​ជាតិ​ អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ប្រតិបត្តិក​រជាតិ-​អន្តរ​ជាតិ (អិន​ភី​មិច​ ស៊ីម៉ាក់ ​ហេឡូត្រា​ស្ត ​ម៉ែក​ អិន​ភីអេ ​អង្គ​ការ​ដោះមី​នកម្ពុជា ​អាប៉ូប៉ូ)​ និង​មជ្ឈម​ណ្ឌលសកម្ម​ភាព​កំចាត់​មីន​អាស៊ាន​។
ឯក​ឧត្តម​ ព្រំ​ សុភ​មង្គល​ អគ្គ​លេខា​ធិការអាជ្ញា​ធរមីនបាន​ថ្លែង​នូវកិ​ច្ចស្វាគមន៍​ និ​ងអរគុណដល់​អង្គការ GICHD ​ភាគី​ពាក់​ព័ន្ធ​ ប្រតិបត្តិករ​ទាំង​អស់​ និង​ប្រទេស​ម្ចាស់​ជំនួយ ​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ដោយយក​ចិត្ត​ទុកដាក់​ និង​បន្ត​គាំទ្រ​ដល់ដំណើការ​ដោះស្រា​យបញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះពីសង្គ្រាម​នៅ​កម្ពុជា​។
លោក David Hewitson មន្ត្រីជំនាញអង្គការ GICHD បានសំដែងនូវការជឿជាក់លើការតាំងចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសង្ឃឹមថាសិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងផ្តល់ជាគំនិតសម្រាប់កម្ពុជាអាចបន្តជជែកពិភាក្សាស្វែងរកវិធីសាស្រ្ត ក្នុងការគ្រង់គ្របហានិភ័យលើវិស័យសកម្មភាពមីននៅកម្ពុជា៕