ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​សភា​បង្ហាញ​ប្រតិកម្ម​ទៅ​នឹង​ការ​បោះ​ឆ្នោត​ចាក​ចេញ​ពី​អឺរ៉ុប

191

អង់គ្លេស៖ ក្រុម​អ្នក​តវ៉ា​បាន​ចេញ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ ក្រោយ​ការបោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ ដ៏​សំខាន់​មួយ​នៅ​ក្នុង​សភា។ ក្រុម​អ្នកធ្វើ​យុទ្ធនាការ​ទាំង​ ២​ភាគី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ Westminster បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ​Boris Johnson​ ទទួល​រង​សម្ពាធ​ថ្មី​មួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​លោក ដើម្បី​ដឹកនាំ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ​ឲ្យ​បាន​នៅ​ដំណាច់ខែ​នេះ​។

ក្រុម​តំណាងរាស្ត្រ​បាន​បោះឆ្នោត​ ប្រឆាំង​ទៅ​នឹង​សំណើ​របស់​លោក ​Johnson ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​សមា​ជិកសភា​ ផ្ដល់​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ Brexit របស់​លោក​ដោយ​ឆ្លង​សភា។ សមាជិកសភា​បាន​ឯកភាព លើ​​សំណើ​នៃ​កិច្ចព្រមព្រៀង​ ប៉ុន្តែបាន​ទាត់ចោល​អំពី​ពេលវេលា​។ នេះ​មានន័យថា​ ពេលនេះ​លោ​ក ​Johnson ​ពុំ​មាន​ឱកាស​នឹង​អាច​ដឹក​នាំ​ចក្រភព​អង់គ្លេស ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុបតាម​ពេល​កំណត់​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា​បានទេ​៕

អត្ថបទ៖ សុខ​មាន