អាជ្ញាធរចាប់​ខ្លួន​ជនជាតិ​ថៃ២នាក់​ បន្ទាប់ពី​រក​ឃើញគ្រឿង​សន្ធឹកសន្ធាប់

176

ភ្នំពេញ៖ មន្ត្រី​គយ ​និង​រដ្ឋាករ ​នៅព្រ​លានយន្ត​ហោះអ​ន្តរជាតិ​ខេត្ត​សៀមរា​ប​ បាន​ឆែក​ឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រមាណ​២៧,​៣០គីឡូក្រា​ម ​ពេលជ​ន​ជាតិថៃ​ពីរ​នាក់គ្រោង​នាំឡើ​ង​យន្ត​ហោះ​។


យោងតា​មម​ន្ត្រីគ​យបា​នឱ្យដឹង​ថា គ្រឿង​ញៀននេះ ​បាន​រក​ឃើញនៅ​វេលាម៉ោ​ងប្រមា​ណ១០​៖០៦​នាទីយប់​ថ្ងៃទី​២៤ ​ខែតុ​លា ឆ្នាំ​២០១៩​ នៅ​ស្ថានីយ​អ្នក​ដំណើរចេញ​អាកាស​យាន​ដ្ឋានអ​ន្តរ​ជាតិសៀ​មរាប​។
គ្រឿងញៀ​ន​នេះ ​បាន​រក​ឃើញនៅក្នុង​កា​បូប​អ្នក​ដំណើរ​ឈ្មោះ ​SAVAENGPHOL ​SUPHAPORN ​ភេទស្រី ​សញ្ជាតិ​ថៃ ​អាយុ ​៣៧​ឆ្នាំ ​និង​អ្នក​ដំណើ​រឈ្មោះ PRACHAMON WIPA ភេទ​ស្រី ​សញ្ជាតិ​ថៃ ​អាយុ៣០​ឆ្នាំ​។
ជន​ជាតិ​ថៃទាំ​ងពីរនេះ​នាក់​ មាន​គោល​ដៅធ្វើដំ​ណើរចេញ​ទៅ​ទីក្រុងម៉ានីល​ ប្រទេ​សហ្វីលីពី​ន។ ប្រភ​ពបន្តថា​ ថ្នាំញៀ​នដែលឆែក​ឆេរ​រកឃើញ​នេះ ​ជា​ប្រភេទ​មេតំហ្វេ​តាមីន​៕