កម្ពុជា​រំពឹងថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន​ នឹង​កើន​ដល់ ២​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០​ ខាងមុខ

176

ភ្នំពេញ ៖ ​ ស្របតាម​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​កើន​ឡើង​ជា​លំដាប់​នៃ​ទំហំ​ពាណិជ្ជកម្ម​។ ​ក្នុងនោះ​ កម្ពុជា​ បានបង្ហាញ​ជំនឿ​ជឿជាក់ថា ​អាច​កើន​ឡើង​ថែមទៀត​រហូតដល់​ចំនួន ២​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០២០ ​នាពេលខាងមុខ​។

ក្នុងជំនួប​ការងារ រវាង​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៤ តុលា ឆ្នាំ​២០១៩​ កន្លងទៅនេះ ​នៅ​ទីស្តីការក្រសួង ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ​កម្ពុជា​និង​ជប៉ុន ​មាន​ចំណងមិត្តភាព​ជា​យូរ​មកហើយ​ ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិកា​រ​យ៉ាង​ស្អិតរ​មួ​ត​ទាំង​វិស័យ​ការទូត ​និង​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​សន្ទុះ​កើន​ទ្បើង​ស្មើនឹង ១,៦ ពាន់​លាន នៅ​ឆ្នាំ​២០១៨ កើន​ប្រមាណ​១០% ​ធៀប​ទៅ​ឆ្នាំ​២០១៧​។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​សម្តែង​ការគាំទ្រ ​និង​សហការ​ល្អ​ចំពោះ​ការតែងតាំង​ឯកអគ្គ​រាជទូត​ថ្មី​ក្នុង​ពេល​បំពេញការងារ​នៅ​កម្ពុជា ​និង​បានស្នើ​ដល់​ភាគី​ជប៉ុន​ផ្តល់​ការ​យកចិត្តទុកដាក់​ដ​ល់​ការ​វិនិយោគ​ការកែច្នៃ​ម្ហូបអាហារ កសិផល ​បន្លែ​ផ្លែឈើ និង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស សម្ភារៈ ​បរិក្ខា និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា​។

ជាការ​ឆ្លើយតប​ភាគី​ជប៉ុន បាន​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ ​វេទិកា​ធុរកិច្ច ការ​ផ្គូផ្គង ​វិនិយោគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ផ្ទា​ល់ពី​ជប៉ុន​ ខណៈដែល​បច្ចុប្បន្ន ក្រុមហ៊ុន​ជប៉ុន​ ជាច្រើន​បាន​នឹង​កំពុង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​ និង​បាន​ផលិត​ផលិតផល​មួយ​ចំនួន​នាំទៅ​ប្រទេស​ថៃ តាម​កម្មវិធី​ថៃ​បូក​មួយ​។​ លើសពីនេះ​ បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច ដែល​ជួយ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់តែ​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​កាន់តែ​ជិតស្និទ្ធ និង​បាន​សង្កត់ធ្ងន់ថា​ កត្តា​ស្ថេរភាព​នយោបាយ​បាន​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជារ​ក្សា​បាន​ប្រមាណ ៧,%