មនុស្ស ​៧​នាក់​បាត់​ខ្លួន​ក្រោយ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ ១​គ្រឿង​របស់​កូរ៉េខាង​ត្បូង​ចូល​ទៅ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជម្លោះ​ដុក​ដូ

247

កូរ៉េ​ខាង​ត្បូង៖ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​​ថា ក្រុម​ជួយសង្គ្រោះ​កំពុង​ចុះ​ប្រតិបត្តិ​ការ​រុករក ​អ្នកដំណើរ​បាត់​ខ្លួន​នៅ​លើ​ឧទ្ធម្ភាគចក្រ​ នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​កូរ៉េខាងត្បូង ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នៅ​ជិត​កោះ​ជម្លោះ​ដុក​ដូ​ កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

ឧទ្ធម្ភាគចក្រ Airbus Helicopters H225 ទើបតែ​មក​ទទួល​យក​បុរស​នេសាទ​រង​របួស​ម្នាក់ ចេញពី​កោះ​ដុក​ដូ ឬ​កោះ​តា​កេ​ស៊ី​ម៉ា​នៅ​ខាង​ជប៉ុន​ពេល​ដែល​វា​ធ្លាក់​។​ មនុស្ស​ ៧​នាក់​ដែល​នៅ​លើ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នេះ គឺ​រួមមាន​ក្រុម​អ្នក​ជួយសង្គ្រោះ​ ៥​នាក់ អ្នកនេសាទ​ម្នាក់ និង​ជន​ស៊ីវិល​ម្នាក់​។ ​ក្រុម​មន្ត្រី​នៅ​ឯ​បញ្ជា​ការដ្ឋាន​សេវា​កម្ម​ពន្លត់​អគ្គិភ័យ​ក្យុ​ង​ប៊ុ​កបាន​និយាយ​ថា អ្នកជំងឺ​បាន​នៅ​លើ​ទូក ពេល​ដែល​លោក​បាន​ដាច់​ម្រាមដៃ​មួយ​ដោយ​សារ​ជួប​គ្រោះថ្នាក់ ហើយ​នាវិក​ម្នាក់បាន​នាំ​គាត់​ទៅលើ​កោះ​ដុក​ដូ ហើយ​រង់ចាំ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​នៅ​ទីនោះ​។ អ្នកជំងឺ​ម្នាក់​នេះ​ត្រូវការ​វះកាត់​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​លើ​ដី​គោក​។ ខណៈ​ពេល​នោះ​ដែរ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​បាន​អះ​អាង​ថា ពួកគេ​បាន​បញ្ជូន​នាវា យន្ត​ហោះ និង​អ្នក​មុជទឹក​ដើម្បី​រុករក​ក្រែង​ប្រទះ​ឃើញ​សញ្ញា​ណាមួយ​ នៃ​អ្នកដំណើរ​ទាំង​ ៧​នាក់​នេះដែល​បាន​នៅ​លើ​ឧទ្ធម្ភាគច​ក្រ​ពេល​វា​ធ្លាក់​៕

អត្ថបទ៖ សារ៉ាត់