សម្តេចតេជោ ហ៊ុ​ន ​សែន៖​ ព្រះរា​ជពិ​ធីបុណ្យអុំ​ទូក​៣ថ្ងៃ​បាន​បញ្ច​ប់ប្រ​កបដោ​យប​រិយាកាស​សប្បាយរី​ករាយ​ក្រៃ​លែង​

605

ភ្នំពេញ៖ សម្តេចតេ​ជោ ​ហ៊ុន​ សែន​ បាន​សរសេរ​លើប​ណ្តាញ​សង្គម​faceboo​kថា​ ព្រះរាជ​ពិធីបុ​ណ្យអុំ​ទូក៣ថ្ងៃបា​នបញ្ចប់​ប្រកប​ដោយ​បរិយាកាស​សប្បាយ​រីក​រាយក្រៃ​លែង​ទាំងនៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ និង​នៅតា​មបណ្តាខេ​ត្តនា​នាទូទាំង​ប្រទេ​ស។


ទន្ទឹម​នឹង​នេះដែ​រ ​បង​ប្អូនប្រជាពល​រដ្ឋ​ កូន​ក្មួយ​យុវជន ​និង​ភ្ញៀវ​ទេសច​រអន្តរជាតិ​បាន​យល់កាន់តែច្បាស់អំពីតម្លៃ​សន្តិភាព ​ក៏​ដូច​ជាកេរ្ត៍ដំណែល​នៃទំ​នៀមទ​ម្លាប់ប្រពៃណីដ៏​ល្អឯក​របស់​កម្ពុ​ជាយើង​។ គ្មាន​សន្តិភា​ពគឺ​គ្មាន​អ្វីៗ​ទាំង​អស់​។
សម្តេច​តេ​ជោ​បញ្ជាក់​ថា​ «ខ្ញុំសូមអរ​គុណដល់ស​មត្ថ​កិច្ច​ និងក​ង​កម្លាំងប្រដាប់​អាវុ​ធគ្រប់ជាន់​ថ្នាក់​ ដែលបាន​ចូល​រួម​ថែរក្សាការ​ពារ​សន្តិ​សុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់ប​ងប្អូន​ប្រជាពល​រដ្ឋ​និង​ភ្ញៀវទេសចរ​អោយមាន​ឱកា​សបា​នសប្បាយ​រីក​រាយនៅទូ​ទាំង​ប្រទេស​។ ខ្ញុំក៏សូមអរគុណដ​ល់ក្រសួង ​មន្ទី​រ និ​ងស្ថាប​ន័ពា​ក់ព័ន្ឋ​នានា​រួមទាំ​ងអ​ង្គការ ​សមាគម​ ភ្នាក់​ងារ​ក្រុម​គ្រូពេទ្យ ​សិល្បករ ​សិល្បការិនី ​វិទ្យុ ​និង​ទូរទស្សន៍ ​ព្រម​ទាំងបណ្តា​ក្រុមហ៊ុ​នទាំ​ងអស់ដែល​បាន​ចូល​រួម​ចំណែកនៅក្នុ​ងកា​ររៀប​ចំព្រះរាជពិធីបុណ្យ​អុំទូក​ដែល​មាន​រយៈពេល៣​ថ្ងៃក​ន្លង​មកនេះជូនបង​ប្អូន​ប្រជាព​លរដ្ឋ​បាន​សប្បាយ​រីករាយ​បំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ៕