Manchester United នឹង​មិន​យក Ibrahimovic ​មក​វិញ​ទោះ​ពាក្យ​ចចាមអារ៉ាម​រីក​ដុះ​ដាល​

202

បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ Manchester United, Zlatan Ibrahimovic​ នឹង​មិន​ត្រលប់​មកកាន់ Old Trafford សារជាថ្មីឡើយ ទោះបី​មាន​ពាក្យ​ចចាមអារ៉ាម​​ជាច្រើន​ ចុះផ្សាយ​ពី​ការ​វិល​ត្រលប់​មកវិញ​របស់​កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​។

​​បន្ទាប់ពី​ការ​ចាក​ចេញ​របស់ Romelu Lukaku​ និង Alexis Sanchez បន្ទុក​ប្រយុទ្ធ​របស់ Manchester United ធ្លាក់​ទៅលើ Anthony Martial និង Marcus Rashford​ ហើយ​ប្រសិន​មាន​នរណា​ម្នាក់​របួស​ទៀ​ត​នោះ ​ក្រុម​របស់​លោក Ole Gunnar Solskjaer​ កាន់តែ​ចុះ​ខ្សោយ​។​ ​Zlatan Ibrahimovic ​ថ្វីបើ​មាន​វ័យ​ចំណាស់ តែ​គេ​មាន​រដូវ​កាល​ជោគជ័យ​បំផុត​មួយ​ជាមួយ LA Galaxy​។ ​យ៉ាង​ណាក្តីដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​កម្លាំង​ប្រយុទ្ធ​នេះ Solskjaer ​នឹង​រក​កីឡាករ​ដែល​មាន​បទពិសោធន៍​ម្នាក់​នៅ​ខែ​មករា​ខាងមុខ តែ​មិនមែន Ibrahimovic​ ឡើយ​។ ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​មួយ​ចំនួន​ឲ្យដឹង​ថា Manchester United កំពុង​ព្យាយាម​តាម​ទិញ​ខ្សែប្រយុទ្ធ Juventus, Mario Mandzukic​ នៅ​ខែ​មករា​ខាងមុខ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ