El Clasico​ ជើង​ទី​១ ​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ខាង​មុខ​នេះ

451

បាល់ទាត់៖ ក្រោយពី​មាន​បញ្ហា​ចម្រូងចម្រាស​រវាង​កាលបរិច្ឆេទ​ និង​ទីតាំង​សម្រាប់​ការប្រកួត El Clasico​ ជើង​ទី​១​ នោះ​ពេលនេះ​កាលបរិច្ឆេទ​ផ្លូវ​ការ​ ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុម Barcelona នឹង​ត្រូវ​បើកទ្វារ​កីឡ​ដ្ឋាន Camp Nou​ របស់​ខ្លួន​ស្វាគមន៍​ក្រុម Real Madrid នៅ​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ​នា​វេលា​ម៉ោង ​៨​យប់ (​ម៉ោង​នៅ​អេ​ស្ប៉ា​ញ​)​

គួរ​រម្លឹក​ថា ​ដោយសារតែ​បញ្ហា​កម្ដៅ​ផ្នែក​នយោបាយ​ និង​ការ​តវ៉ា​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នៅ​តំបន់​កាតា​ឡាន់ ​ទល់នឹង​រាជរដ្ឋាភិបាល​អេ​ស្ប៉ា​ញ​នោះ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន La Liga ព្រមទាំង​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ ​បាន​សម្រេច​ពន្យារពេល​ការប្រកួត​ជើង​ទី​១​ តែ​ម្តង​ដែល​បាន​គ្រោង​ធ្វើឡើង​នា​ថ្ងៃ​ទី​២៦​ ខែ​តុលា​កន្លងទៅ​។​ គួរ​បញ្ជាក់​ថា បើ​តាម​កា​ល​វិភា​គ​នេះ Barcelona នឹង​ត្រូវ​ប្រកួត ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​គឺ​ប៉ះ​ជាមួយ Real Soceidad ​ក្រៅ​ដី​ ស្វាគមន៍ Real Madrid និង​ Alaves ​ក្នុង​ដី ខណៈ​ដែល Real Madrid ត្រូវ​ប្រកួត​ ៣​ដង​ក្នុង​មួយ​សប្ដាហ៍​ដូចគ្នា​គឺ​ប៉ះ​ជាមួយ​ Valancia​ និង Barcelona ក្រៅ​ដី ​មុននឹង​ស្វាគមន៍ Athletic Bilbao ក្នុង​ដី​៕

អត្ថបទ៖ មេសា